ក្រុមខ្មាន់កាំភ្លើងមួយក្រុម បានសម្រុកចូលផ្សារទំនើបមួយកន្លែង ក្នុងប្រទេសអាហ្សង់ទីន ដែលផ្សាររបស់ក្រុមគ្រួសារអ្នកស្រី Antonela Roccuzzo ភរិយាតារាឆ្នើម Lionel Messi និងបានបន្សល់ទុកនូវសារដ៏គួរឲ្យខ្លាចមួយនេះ ទៅកាន់កីឡាករបាល់ទាត់រូបនេះ។ បុរសម្នាក់ក្នុងចំណោមបុរសម្នាក់ ដែលធ្វើដំណើរជិះម៉ូតូមួយគ្រឿង ត្រូវបានថតជាប់
ដោយកាមេរ៉ាសុវត្ថិភាព ពេលកំពុងតែដើរចូលទៅកាន់ទីតាំងហាងក្នុងទីក្រុង Rosario ដែលជាស្រុកកំណើតរបស់ Messi និងបានបើកការបាញ់ប្រហារយ៉ាងសន្ទាប់ទៅកាន់ទ្វារដែក និងទ្វារផ្នែកខាងមុខ។
បុរសនោះ បានប្រាញ់ប្រហារប្រមាណជា6គ្រាប់ទៅលើផ្សារទំនើប។ ជាមួយគ្នានេះ ពួកគេបានបន្សល់ទុកសារដែលសរសេរដោយដៃមួយ ជាមួយនឹងពាក្យពេជ្រដែលសរសេរថា៖ «Messi យើងកំពុងតែរង់ចាំអ្នក។ Javkin គឺជាអ្នករត់ពន្ធគ្រឿងញៀន រូបគេនឹងមិនការពារអ្នកឡើយ»។ សារនេះ ត្រូវបានសរសេរនៅលើបាវមួយ ដោយយកធ្យូងមកសរសេរ។ លោក Pablo Javkin បច្ចុប្បន្នគឺជាចៅហ្វាយក្រុង Rosario។
ស្ថានីយទូរទស្សន៍ក្នុងក្រុមមួយ ដែលបានរាយការណ៍ករណីវាយប្រហារនេះ បានបញ្ជាក់ទាក់ទងនឹងសារនេះថា ក្រុមឧក្រិដ្ឋជន អាចនឹងកំពុងតែព្យាយាមគរាមទារប្រាក់ពី Messi ដែលជាម្ចាស់ពានបាល់មាស Ballon D’Or 7សម័យកាល៕
ប្រភពព័ត៌មាន៖ The Sun
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com