លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ដឹងយ៉ាងច្បាស់ពីកំណត់ត្រាដ៏ត្រដាបត្រដួសរបស់លោក នៅពេលប្រកួតជាមួយនឹងក្រុមរបស់លោក Sean Dyche នៅមុនពេលក្រុមកាំភ្លើងធំមួយនេះ ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton ក្នុងក្របខ័ណ្ឌ Premier League នៅរាត្រីនេះ។ មានហេតុផលមួយចំនួន
ដែលជាដើមហេតុធ្វើឲ្យលោកជួបការលំបាក់ ពេលប៉ះជាមួយនឹងក្រុម Dyche ហើយកំណត់ត្រាដ៏ខកចិត្តទាំងនោះ នឹងបង្ហាញឲ្យឃើញម្តងទៀត នៅសប្តាហ៍នេះ ពេលក្រុម Arsenal ប៉ះជាមួយនឹង Everton នៅកីឡដ្ឋាន Emirates។
ចាប់តាំងពីលោក Arteta បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុម Arsenal លោកបានប៉ះជាមួយនឹងក្រុមដែលដឹកនាំដោយលោក Dyche វ័យ50ឆ្នាំចំនួន6លើក ហើយលោកបានកត់ត្រាជ័យជម្នះត្រឹមតែ1លើកគត់។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៅទៀតនោះគឺថា ក្រុមរបស់លោក Arteta បានស៊ុតបាល់បញ្ចូលទីត្រឹមតែ2លើកគត់ ក្នុងរាល់ការជួបគ្នាទាំង6លើកនោះ។
សម្រាប់ការជួបគ្នា2លើកចុងក្រោយ ក្រុមរបស់លោក Dyche បានផ្តួលក្រុមរបស់លោក Arteta ទាំង2លើក ពោលគឺ1លើក ពេលប្រកួតជាមួយនឹងក្រុម Burnley ហើយការចាញ់ចុងក្រោយបំផុតគឺក្រោមស្នាដៃក្រុម Everton កាលពីខែមុន។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Arteta បានបញ្ជាក់ថា លោកនឹងប្រើប្រាស់បច្ចេកទេសដើម្បីទប់ទល់នឹងក្រុមរបស់លោក Dyche ពេលក្រុមរបស់ពួកគេជួបគ្នានៅរាត្រីនេះ៕
ប្រភពព័ត៌មាន៖ Talksport
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com