ក្លិបទូកក្តោង Everton បានបណ្តេញលោក Frank Lampard ពីតំណែងជាអ្នកចាត់ការទូទៅ ក្រោយពីការកាន់តំណែងបានរយៈពេលតិចជាង1ឆ្នាំ នាកីឡដ្ឋាន Goodison Park។ ការរងបរាជ័យនៅលើទឹកដីក្រុម West Ham កាលីថ្ងៃសៅរ៍ គឺជាការចាញ់ជាលើកទី9របស់ Everton ក្នុងចំណោមការប្រកួត12លើកនៃក្របខ័ណ្ឌ
Premier League។ ពួកគេកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ19 ក្នុងតារាងក្របខ័ណ្ឌកំពូល ដោយមាន15ពិន្ទុពីការប្រកួត20លើក ពោលគឺឈរពីលើក្រុម Southampton ដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។
លោក Lampard វ័យ44ឆ្នាំ ដែលជាអតីតខ្សែបម្រើអន្តរជាតិអង់គ្លេស បានចូលជំនួសកន្លែងរបស់លោក Rafael Benitez កាលពីខែមករា ឆ្នាំ2022 ក្នុងពេលដែលក្រុម Everton ស្ថិតក្នុងចំណាត់ថ្នាក់លេខ16 លើតារាង និងបានជួយឲ្យ Everton គេចផុតពីតំបន់កាត់ចោល។ Everton បច្ចុប្បន្ន កំពុងតែស្វែងរកគ្រូបង្វឹកជាអចិន្ត្រៃយ៍ជាលើកទី6របស់ខ្លួន ក្នុងរយៈពេល5ឆ្នាំ។
ក្លិប បានថ្លែងអំណរគុណដល់លោក Lampard និងបុគ្គលិកគ្រូបង្វឹករបស់លោក ចំពោះសេវារបស់ពួកគេ អំឡុងរយៈពេល12ខែកន្លងមកនេះ។ ក្រោយពីលោក Lampard ត្រូវបានបណ្តេញចេញ លោក Marcelo Bielsa អាចនឹងវិលទៅកាន់ក្របខ័ណ្ឌ Premier League ដើម្បីដឹកនាំក្លិប Everton និងទទួលខុសត្រូវក្នុងការសង្គ្រោះពួកគេឲ្យគេចផុតពីតំបន់កាត់ចោល។
លោក Sean Dyche អតីតអ្នកចាត់ការទូទៅរបស់ក្លិប Burnley គឺជាជម្រើសមួយផ្សេងទៀត។ គេជឿជាក់ថា លោក Moshiri បានពិភាក្សាជាមួយនឹងលោក Bielsa រួចជាស្រេច ទាក់ទងនឹងការចូលជំនួសកន្លែងរបស់លោក Lampard នាកីឡដ្ឋាន Goodison Park៕
ប្រភពព័ត៌មាន៖ BBC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com