អ្នកគាំទ្រម៉ូរ៉ូកូរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅតាមដងវិថីនានា ក្នុងទីក្រុងដូហា ដើម្បីអបអរដល់ប្រទេសរបស់ពួកគេ ចំពោះការក្លាយជាជាតិសាសន៍អារ៉ាប់ដំបូងគេ ដែលបានឈានទៅប្រកួត World Cup វគ្គ8ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ ទី6 ខែធ្នូ។ បើទោះបីមានបញ្ហាបន្តិបន្តួចនៅខាងក្រៅកីឡដ្ឋានក៏ដោយ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះ
លើក្រុមជម្រើសជាតិអេស្ប៉ាញ បានក្លាយជាការអបអរពីមោទនភាពសង្គមអារ៉ាប់ ពីអ្នកគាំទ្រទូទាំងតំបន់។ ក្រុមរបស់លោក Walid Regragui បានកត់ត្រាជ័យជម្នះក្នុងការស៊ុតបាល់ប៉េណាល់កាត់សេចក្តីក្នុងលទ្ធផល 3-0 ក្រោយពីការប្រកួតនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 បន្ទាប់ពីនាទីបន្ថែម15នាទី2ដង។ អ្នកគាំទ្រជាច្រើន បានប្រមូលផ្តុំគ្នានៅកណ្តាលផ្សារ Souq Waqif ក្នុងទីក្រុងដូហា ដែលជាកន្លែងប្រមូលផ្តុំគ្នាសម្រាប់អ្នកគាំទ្រ World Cup ស្របពេលដែលអ្នកគាំទ្រច្រើនពាន់នាក់ បានអង្គុយរង់ចាំជាក្រុមៗ នៅកន្លែងច្រកចូលផ្សេងៗគ្នា។ ដោយតំរាប់តាមការអបអរក្រុមកីឡាកររបស់ម៉ូរ៉ូកូ នៅខាងក្នុងកីឡដ្ឋាន Education City អ្នកគាំទ្រជាច្រើន បានគ្រវីទង់ជាតិប៉ាឡេស្ទីន ដើម្បីបង្ហាញពីសាមគ្គីភាពផ្នែកនយោបាយ ក្នុងព្រឹត្តិការណ៍ World Cup៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com