Morocco Vs Spain ថ្ងៃទី6 ខែធ្នូ ម៉ោង 10 យប់
ក្រុមបាល់ទាត់ជម្រើសជាតិម៉ូរ៉ូកូ នឹងឈានទៅកាន់ការប្រកួតវគ្គ16ក្រុមចុងក្រោយនៅរាត្រីនេះ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិកាណាដា ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតចុងក្រោយនៃពូលរបស់ពួកគេ ខណៈដែលពួកគេ មិនធ្លាប់ចាញ់សោះពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ
ដោយឈ្នះ3លើក និងស្មើ2លើក ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូ3ប្រកួត និងរបូតគ្រាប់បាល់វិញ2ប្រកួត។ ក្រុមជម្រើសជាតិម៉ូរ៉ូកូ បានបញ្ចប់ការប្រកួតក្នុងពូលរបស់ខ្លួនដោយមាន7ពិន្ទុ ដើម្បីឈរលេខ1ក្នុងពូល F ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នៅថ្ងៃបើកឆាក មុនយកឈ្នះលើបែលហ្ស៊ិក 2-0 ក៏ដូចជាឈ្នះកាដាណា 2-1។ ដោយឡែក ក្រុមជម្រើសជាតិអេស្ប៉ាញ បានរងបរាជ័យក្នុងលទ្ធផល 2-1 ក្រោមស្នាដៃក្រុមជម្រើសជាតិជប៉ុន នៅថ្ងៃប្រកួតចុងក្រោយនៃពូលរបស់ពួកគេ ខណៈដែលពួកគេចាញ់1លើក ស្មើ1លើក និងឈ្នះ3លើកពីការប្រកួត3លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូទាំង5ប្រកួត និងរបូតគ្រាប់បាល់វិញ3ប្រកួត។ ក្រុមជម្រើសជាតិអេស្ប៉ាញ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 ពីការប្រកួតវគ្គចែកពូល ដោយមាន4ពិន្ទុ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល 7-1 មុននឹងស្មើក្នុងលទ្ធផល 1-1 ជាមួយនឹងអាល្លឺម៉ង់ ក្នុងការប្រកួតទី2របស់ខ្លួន។ ម៉ូរ៉ូកូ និងអេស្ប៉ាញ ធ្លាប់បានជួបគ្នា3លើកក្នុងការប្រកួត World Cup ដោយអេស្ប៉ាញ បានយុកឈ្នះ2លើក និងស្មើ1លើក ហើយជំនួបជាលើកចុងក្រោយរវាងក្រុមទាំង2 បានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ក្នុងការប្រកួត World Cup កាលពីឆ្នាំ2018។ ហេតុនេះ ស្របពេលក្រុមម៉ូរ៉ូកូ មានភាពរឹងមាំក្នុងតំបន់ការពារ ហើយអេស្ប៉ាញ មិនទៀងទាត់លើភាពមុតស្រួចរបស់ខ្លួន ជាការរំពឹងទុក ក្រុមម៉ូរ៉ូកូ គួរតែធ្វើបានល្អពីការប្រកួតនេះ៕
ការព្យាករ៖ ក្រុម Morocco នឹងឈ្នះជាមួយនឹងគ្រាប់បាល់ត +1 មើលហាងឆេង
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com