Argentina Vs Saudi Arabia ថ្ងៃទី22 ខែវិច្ឆិកា ម៉ោង 5 ល្ងាច
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងធ្វើការប្រកួតបើកឆាកក្នុងពូល C នាកីឡដ្ឋាន Lusail Iconic នៅរាត្រីនេះ ទាំងការជឿជាក់ ក្រោយពីបានយកឈ្នះលើក្រុមស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយផ្សេងទៀត គឺអ៊េមីរ៉ាតអារ៉ាប់រួម ក្នុងលទ្ធផល 5-0 ក្នុងការប្រកួតកម្តៅសាច់
កាលពីសប្តាហ៍មុនខណៈដែលពួកគេមិនធ្លាប់ចាញ់សោះពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះទាំង5លើក ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូចាប់ពី3គ្រាប់ឡើងទៅទាំង5ប្រកួត និងមិនរបូតគ្រាប់បាល់សូម្បីតែ1លើក។ ក្រុមជម្រើសជាតិអាហ្សង់ទីន ក៏មិនធ្លាប់ចាញ់សោះផងដែរពីការប្រកួតក្រៅដី5លើកចុងក្រោយរបស់ពួកគេ។ ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានរងបារជ័យក្នុងលទ្ធផល 1-0 ក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងការប្រកួតមិត្តភាពអន្តរជាតិចុងក្រោយរបស់ខ្លួនកាលពីពាក់កណ្តាលសប្តាហ៍មុន ខណៈដែលពួកគេចាញ់1លើក ស្មើ3លើក និងឈ្នះ1លើកពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ បានស៊ុតបាល់លើដៃគូ និងរបូតគ្រាប់បាល់វិញ៣ប្រកួតដូចគ្នា។ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក៏ឈ្នះតែ1លើកគត់ ស្មើ3លើក និងចាញ់1លើកផងដែរ ពីការប្រកួតក្រៅដី5លើកចុងក្រោយរបស់ពួកគេ។ ក្រុមទាំង2 ធ្លាប់បានជួបគ្នាតែ1លើកគត់ ពោលគឺកាលពីឆ្នាំ1992 ដោយអាហ្សង់ទីន បានយកឈ្នះក្នុងលទ្ធផល 3-1។ ហេតុនេះ ស្របពេលក្រុមអាហ្សង់ទីន កំពុងតែមានកម្រិតលេងយ៉ាងល្អ ពិសេសមុតស្រួចក្នុងតំបន់ប្រយុទ្ធ ជាការរំពឹងទុក ក្រុមរបស់អាមេរិកឡាទីន នឹងឈ្នះដោយងាយពីការប្រកួតនេះ៕
ការព្យាករ៖ ក្រុម Argentina នឹងឈ្នះក្នុងលទ្ធផល 3-0 ឬ ជាមួយនឹងគ្រាប់បាល់ត -2 មើលហាងឆេង
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com