Senegal Vs Netherlands ថ្ងៃទី21 ខែវិច្ឆិកា ម៉ោង 11 យប់
ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ នឹងត្រូវប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ World Cup ក្នុងពូល A នៅរាត្រីថ្ងៃចន្ទ ដោយប៉ះជាមួយនឹងក្រុមជើងខ្លាំងហូឡង់ នាកីឡដ្ឋាន Al Thumama។ សេណេហ្គាល់ បានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់
ក្នុងការប្រកួតកម្តៅសាច់ដុំចុងក្រោយរបស់ពួកគេ កាលពីចុងខែកញ្ញា។ សេណេហ្គាល់ ចាញ់តែ1លើកគត់ពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ ដោយស្មើ2លើក និងឈ្នះ2លើកពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូ4ប្រកួត និងរបូតគ្រាប់បាល់វិញ3ប្រកួត។ ក្រុមជម្រើសជាតិសេណេហ្គាល់ មិនធ្លាប់ចាញ់សោះពីការប្រកួតក្រៅដី5លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ2លើក។ ដោយឡែក ក្រុមជើងខ្លាំងប្រចាំអឺរ៉ុប ហូឡង់ បានយកឈ្នះលើក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ កាលពីចុងខែកញ្ញា ខណៈដែលពួកគេមិនធ្លាប់ចាញ់សោះពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ4លើក និងស្មើ1លើក ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូទាំង5លើក និងរបូតគ្រាប់បាល់វិញ4ប្រកួត។ ក្រុមជម្រើសជាតិហូឡង់ ក៏មិនស្គាល់ចាញ់សោះផងដែរពីការប្រកួតក្រៅដី5លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ4លើក។ ក្រុមទាំង2មិនធ្លាប់ជួបគ្នាពីមុនមកឡើយ ប៉ុន្តែស្របពេលហូឡង់ មានកម្រិតលេងមុតស្រួចជាពិសេស និងមានទម្រង់លេងល្អនាពេលថ្មីៗនេះ ជាការរំពឹងទុក ក្រុមហូឡង់ គួរតែឈ្នះក្នុងការប្រកួតនេះ៕
ការព្យាករ៖ ក្រុម Netherlands នឹងឈ្នះក្នុងលទ្ធផល 2-0
ក្រុម Netherlands នឹងឈ្នះជាមួយនឹងគ្រាប់បាល់ត -1 មើលហាងឆេង
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com