ក្រុម Liverpool ចាំបាច់ត្រូវតែយកឈ្នះនៅលើទឹកដីក្រុម Tottenham បានអាចរក្សាក្តីសង្ឃឹមនៃការប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ4នៅលើតារាងក្របខ័ណ្ឌ Premier League នៅពេលដែលពួកគេជួបគ្នានៅចុងសប្តាហ៍នេះ។ ជាមួយគ្នានេះ ដើម្បីរក្សារដូវកាលរបស់ខ្លួនមកទល់ពេលនេះ ក្រុម Tottenham បានធ្វើការវាយបកក្នុងតង់ទី2
នៅពេលប្រកួតជាមួយនឹងក្រុម Marseille ដើម្បីកក់កៅអីរបស់ខ្លួន ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ16ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 បានធ្វើឲ្យក្រុមរបស់លោក Antonio Conte ខាតបង់ដ៏ធំ ខណៈដែលតារាឆ្នើម Son Heung-min បានរងរបួសបាក់ឆ្អឹងត្រង់ភ្នែកឆ្វេងរបស់គេ។ ក្លិបបានប្រកាសថា រូបគេចាំបាច់ត្រូវតែទទួលការវះកាត់ ហើយក្តីសង្ឃឹមរបស់ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងរូបនេះ ក្នុងការចូលលេងក្នុងព្រឹត្តិការណ៍ World Cup កំពុងតែស្ថិតក្នុងភាពមិនច្បាស់។ Tottenham កំពុតែអវត្តមានកីឡាករ Dejan Kulusevski និង Richarlison ដោយសារតែរបួស រួចជាស្រេច ហេតុនេះ ពួកគេនឹងដាក់ការជឿជាក់ទាំងស្រុងលើ Harry Kane ក្នុងការដឹកនាំក្នុងតំបន់ប្រយុទ្ធ។ ការរងបរាជ័យក្រោមស្នាដៃក្រុម Nottingham Forest និង Leeds ក្នុងការប្រកួត2លើកចុងក្រោយក្នុងលីគរបស់ពួកគេ បានបញ្ចប់មហិច្ឆតានៃការប្រជែងដណ្តើមពានរបស់ Liverpool ខណៈដែលលោក Jurgen Klopp បានទទួលស្គាល់ថា Liverpool កំពុងតែដេញតាមពីក្រោយយ៉ាងឆ្ងាយរួចជាស្រេចសម្រាប់ការប្រជែងយកចំណាត់ថ្នាក់លេខ4។ Liverpool កំពុងតែតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ចំនួន8ពិន្ទុ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ9៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com