លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Klopp ចង់ឲ្យ Liverpool មានការប្រថុយបន្តិច ដើម្បីស្វែងរកខ្សែបម្រើថ្មី

លោក Jurgen Klopp បាន​ជំ​រុញ​ឲ្យ​ម្ចាស់​ក្លិប Liverpool ហានធ្វើការ​ «ប្រថុយ​បន្តិច» ខណៈ​ដែលគ្រូបង្វឹកនៃ​ក្រុម​ហង្សក្រហម​​​រូបនេះ កំពុង​តែ​ស្វែង​រក​ខ្សែ​បម្រើ​ថ្មី​ម្នាក់ នៅមុន​ពេល​បិទទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ លោក Klopp​ បាន​ទទួល​ការ​គាំទ្រ​ពី​​ក្រុមហ៊ុន Fenway Sports Group ដែល​ជា​ម្ចាស់​ក្លិប

Liverpool ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ Darwin Nunez ពីក្លិប Benfica ក៏ដូច​ជា​ការ​នាំយក Fabio Carvalho និង Calvin Ramsay កាលពី​ចុង​រដូវកាល​មុន​។ ការ​ទិញ​ចូល​កីឡាករ​ទាំង​នោះ បាន​ធ្វើ​ឲ្យ Liverpool ចំណាយ​ប្រាក់​ច្រើន​ជាង​100លានផោន (ស្មើនឹង​116លានដុល្លារ​អាមេរិក) ប៉ុន្តែ ពួក​គេ​ក៏​បាន​លក់​ចេញកីឡាករ​ច្រើន​ផងដែរ​។ ទោះ​បី​ជា​យ៉ាង​​ណា លោក Klopp កំពុង​តែ​ស្វែង​រក​​កីឡាករ​ដែលអាច​រ៉ាប់​រង​នៅ​តំបន់​បម្រើ ក្រោយ​ពី​មាន​បញ្ហា​របួស​កីឡាករ​ជាច្រើន និង​ជំ​រុញ​ឲ្យ​ក្រុមហ៊ុន Fenway Sports Group ធ្វើការ​ប្រថុយ​ប្រថាន ដើម្បី​បំពេញការ​ផ្ទេរ​កីឡាករ​ម្នាក់​។ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា លោក​​ទទួល​បាន​ការគាំទ្រ​ក្នុងទីផ្សារ​ដោះដូរ​កីឡាករ​ ឬអត់ លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «អ្វី​ដែលខ្ញុំ​មិនចូល​ចិត្ត​គឺ​ថា ប្រសិន​បើខ្ញុំ​និយាយ​ថា ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ទេ បន្ទាប់​មក អ្នក​បែរ​ធ្វើ​​ឲ្យ​វាក្លាយ​ជា​រឿង​ធំភ្លាម​​។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​នឹង​ត្រៀម​ខ្លួន​ធ្វើការ​ប្រថុយ​ប្រថាន​បន្តិច​។ យើង​នឹងព្យា​យាម​ទិញកីឡាករ​ថ្មី រហូត​ដល់​ថ្ងៃ​កំណត់​ចុងក្រោយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …