លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

មិនធម្មតា! លោក Klopp បញ្ជាក់ថា Liverpool អាចបំបិតមាត់ក្រុមរិះគន់បានហើយ

លោក Jurgen Klopp បាន​បញ្ជាក់​ថា ក្រុម Liverpool អាច​បំបិទ​មាត់​ក្រុម​អ្នក​រិះ​គន់​បាន​ហើយ ក្រោយពីពួក​គេ​បាន​បង្ហាញពី​​ «ទម្រង់​លេង​​ដ៏​ល្អ​ឥតខ្ចោះ»​ ក្រោយ​ពី​ពួកគេ​បាន​តាម​ស្មើ​កំណត់ត្រា​​នៃ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏ធំ​បំផុត​ក្នុងក្រប​​ខ័ណ្ឌ Premier League តាមរយៈ​ការ​លត់​ក្រុម Bournemouth យ៉ាង​ចាស់​ដៃ

ក្នុងលទ្ធផល 9-0 នា​កីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍ ទី​28 កន្លងទៅ​។ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏ធំ លោក Klopp បានបញ្ជាក់​ថា ក្រុម​របស់​លោក​បាន​បំបិត​មាត់​ក្រុម​អ្នក​រិះ​គន់ ខណៈ​ដែលពួក​គេ​បាន​កត់ត្រា​ជ័យ​ជម្នះ​ជាលើកដំបូង​របស់​ពួកគេ​នៅ​រដូវកាល​នេះ​ បន្ទាប់​ពីការ​ប្រកួត4លើក។ លោក Klopp បាន​ឲ្យដឹងថា៖ «អ្នក​ចាត់​ការ​ទូទៅ​ម្នាក់​ៗក្នុង​ពិភព​លោក ប្រាកដ​ជា​មានការរីក​រាយ​ខ្លាំង នៅពេល​ដែល​អ្នក​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​។ នៅពេល​ដែល​អ្នក​ត្រូវ​តែ​ឆ្លើយ​តប​នឹង​សំណួរ​នានា ក្រោយពី​អ្នក​ចាញ់​ការ​ប្រកួត​1លើក និង​ព្យាយាម​ស្វែង​រក​ការ​ពន្យល់ វា​ហាក់​​បង្ហាញ​ថា ជា​ការ​យកលែស​ប៉ុណ្ណោះ​»​។ ខ្សែ​ប្រយុទ្ធ Roberto Firmino និង​ខ្សែ​បម្រើ Luis Diaz បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា ស្រប​ពេល​ដែល​គ្រាប់​បាល់​បញ្ចូល​ទី​ពី​កីឡាករ Harvey Elliott, Trent Alexander-Arnold, Virgil van Dijk, Fabio Carvalho និង​ការ​ធ្វើ​ឲ្យបា​ល់​ចូល​ទីខ្លួន​ឯង​ពី​ខ្សែការពារ Chris Mepham បាន​បំពេញ​ជ័យ​ជម្នះ​ដ៏ធំនេះ​តែម្តង​។ នេះ​​ជា​លើក​ទី4​ហើយ ​ក្នុង​ប្រវត្តិសាស្ត្រ​នៃក្រប​ខ័ណ្ឌ Premier League ដែលក្រុម​មួយ​បាន​ឈ្នះ​ក្នុងលទ្ធផល​ដល់​ទៅ​9​គ្រាប់​។ ក្រុម Manchester United បានផ្តួលក្រុម Ipswich ក្នុងលទ្ធផល 9-0 ក្នុង​ឆ្នាំ​1995 និង​ក្រុម Southampton ក្នុង​លទ្ធផល​ដូចគ្នា​នេះ កាលពីឆ្នាំមុន​។ ក្រុម Leicester ក៏​បានផ្តួលក្រុម Southampton ក្នុងលទ្ធផល 9-0 ក្នុង​ឆ្នាំ​2019 ផងដែរ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188BET ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …