ការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League របស់ Liverpool បានចាប់ផ្តើមទាំងត្រដាបត្រដួស ខណៈដែលក្រុមហង្សក្រហមមួយនេះ បានបញ្ចប់ត្រឹមលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុមទើបឡើងមកថ្មី Fulham ស្របពេលដែលក្រុម Tottenham បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនតាមរយៈការលត់ក្រុម Southampton 4-1 កាលពីថ្ងៃ
សៅរ៍។ ក្រុម Chelsea ក៏បានជួបការចាប់ផ្តើមដ៏ល្អផងដែរ ខណៈដែលគ្រាប់បាល់ប៉េណាល់ទីរបស់ Jorginho បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 4-0 លើទឹកដីក្រុម Everton។ លោក Klopp បានប្រាប់ថា៖ «ខ្សែប្រយុទ្ធម្នាក់ ផ្អែកតែលើការបោះបាល់ឲ្យជាធំ ហើយយើងលេងមិនបានល្អឡើយ។ ពិតណាស់ យើងបានជួបស្ថានភាពបែបនេះ ហើយ Mo [Salah] បានឃើញផ្លូវក្នុងពេលវលាដ៏ត្រឹមត្រូវ ហើយ Darwin បានជួយដល់យើងជាច្រើន»។ តារាឆ្នើមអន្តរជាតិស៊ែប៊ី Aleksandar Mitrovic បានជួយឲ្យក្រុមរបស់លោក Marco Silva មានគ្រាប់បាល់នាំមុខមុន តាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អ នៅតង់ទី1 នៅមុនពេល Nunez រកបានគ្រាប់បាល់តាមស្មើវិញនៅតង់ទី2។ លទ្ធផលស្មើនេះ បានបន្តត្រឹមតែរយៈពេល8នាទីប៉ុណ្ណោះ នៅមុនពេល Mitrovic បានជួយឲ្យ Fulham នាំមុខម្តងទៀត ពីការស៊ុតបាល់ពិន័យ11ម៉ែត្រ ហើយបន្ទាប់មក Mohamed Salah បានជួយឲ្យក្រុមតាមស្មើវិញជាថ្មីវិញ៕
ប្រភពព័ត៌មាន៖ AFP
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188BET ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com