លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Tottenham ចុះហត្ថលេខាជាមួយ Perisic ពី Inter ដោយគ្មានតម្លៃខ្លួន

ក្លិប Tottenham Hotspur បាន​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​ក្រូអាស៊ី Ivan Perisic ដោយ​គ្មាន​តម្លៃខ្លួន​។ នេះបើយោង​ទៅ​តាមការ​ប្រកាស​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ កាលពីថ្ងៃ​អង្គារ​។ Perisic វ័យ​33ឆ្នាំ នឹង​ចូលរួម​ជាមួយនឹងក្លិប Spurs នៅពេល​ដែលកិច្ច​សន្យា​របស់គេ

នៅ​ក្លិប Inter Milan ​ផុត​កំណត់​នៅ​ចុង​ខែ​មិថុនា ក្រោយពី​យល់​ព្រម​កិច្ច​សន្យា​រយៈពេល​2ឆ្នាំ​។  ក្លិប​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​មួយនេះ បាន​ឲ្យដឹង​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ប្រកាស​ពីការ​ផ្ទេរ Ivan Perisic»​។ Perisic បានស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ក្នុង​ពេល​លេង​ឲ្យ Inter ដែល​ជាកន្លែង​ពួក​គេ​បាន​ឈ្នះពាន Serie A ឆ្នាំ​2020-2021 ជា​មួយគ្នា និង​បាន​សម្រេច​ចិត្តមិន​បន្ត​កិច្ច​សន្យា​ថ្មី​។ Perisic បាន​និយយា​ថា៖ «វា​គឺ​ជាសិទ្ធិពិសេស​មួយ​ក្នុងការ​ធ្វើ​ការ​ជាមួយនឹងគ្រូបង្វឹកម្នាក់​បែបនេះ​។ ខ្ញុំពិត​ជា​រីក​រាយ​​ក្នុង​ការ​ជួប​គាត់​ម្តង​ទៀត​»​។ Perisic ក៏​បាន​ឈ្នះ​​ពាន​ក្រប​ខ័ណ្ឌ​លីគ​នៅ​ប្រទេស​អាល្លឺ​ម៉ង់ ជាមួយនឹងក្លិប Borussia Dortmund and និង Bayern Munich ផង​ដែរ ក៏ដូច​ជា បាន​ស៊ុត​បាល់បញ្ចូល​ទី​1​គ្រាប់​ក្នុងការ​ប្រកួត World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​។ លោក Conte ធ្លាប់​បាន​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​រូបនេះ ឲ្យ​លេង​នៅ​តំបន់​ស្លាប​ខាង​ឆ្វេង នៅ Inter ប៉ុន្តែ Perisic ក៏​អាច​លេង​ក្នុងនាម​ជា​ខ្សែ​បម្រើ​ស្លាប ខ្សែ​ប្រយុទ្ធ​ទី2 ឬ​ខ្សែ​​​បម្រើ​ប្រយុទ្ធ​ផងដែរ​៕

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!

ប្រភព​ព័ត៌មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …