U16 កម្ពុជា ធ្វើឱ្យអ្នកគាំទ្រផ្ទុះការសរសើរ ក្រោយស្មើ U16 វៀតណាម 1-1 - 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា
Tuesday , September 17 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

U16 កម្ពុជា ធ្វើឱ្យអ្នកគាំទ្រផ្ទុះការសរសើរ ក្រោយស្មើ U16 វៀតណាម 1-1

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 16ឆ្នាំកម្ពុជា បានទទួលការសាទរយ៉ាងផុលផុស ទាំងកីឡាកររាមច្បង និងអ្នកគាំទ្រវិស័យកីឡាជាតិ ក្រោយប្រកួតស្មើក្រុមខ្លាំងវៀតណាម ដោយលទ្ធផល 1-1 នៅក្នុងការប្រកួតទី2 ពូលB នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាស៊ីអាគ្នេយ៍អាយុក្រោម 16ឆ្នាំ (ASEAN U16 Boy’s

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

Championship) ឆ្នាំ2024 នៅប្រទេសឥណ្ឌូនេស៊ីកាលពីយប់មិញ ។ ជាការពិតមុនការប្រកួតមកដល់ មានអ្នកគាំទ្រមិនតិចនោះទេ ដែលយល់ថា ក្រុម U16 កម្ពុជា ចាញ់ប្រៀបក្រុមជម្រើសជាតិ U16 វៀតណាម ។ ប៉ុន្ដែក្រោយពីបានទស្សនាការប្រកួតពេញម៉ោង រវាងក្រុមទាំងពីរ បានធ្វើឲ្យការគិត ក៏ដូចជាការយល់ឃើញមួយចំនួន មានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ ដែលក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ តាមរយៈការប្រកួតដ៏ជក់ចិត្ត និងបង្កើតឱកាសស៊ុតគ្នាទៅវិញទៅមកបែបនេះ ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Koji Gyotoku ក្រុមជម្រើសជាតិ U16 កម្ពុជា បានរក្សាសំណាញ់ទី នៅវគ្គទី1 ទោះបីវៀតណាម ព្យាយាមដាក់សម្ពាធខ្លាំងក៏ដោយ ។ ចូលវគ្គទី2 ទើបវៀតណាម អាចបំប៉ោងសំណាញ់ទីកម្ពុជាបាន ដោយកីឡាករ Nguyen Viet Long នៅនាទី57 ។ ប៉ុន្ដែការត្រេកអរនេះ បានប្រមាណ 5នាទីប៉ុណ្ណោះ កម្ពុជា ក៏វាយបកតាមស្មើវិញ ពីការតែតបញ្ចប់ទីដ៏ល្អរបស់កីឡាករ ផាន វិរៈ នៅនាទី62 ។

រយៈពេល 30នាទីចុងក្រោយ បន្ទាប់ពីក្រុមទាំងពីរ ស៊ុតបំប៉ោងសំណាញ់ទី 1គ្រាប់ម្នាក់រៀងខ្លួន ឱកាសនៃការគ្រប់គ្រងបាល់ ក៏ដូចជាការបង្កើតឱកាសស៊ុតក្នុងប្រអប់គ្រោះថ្នាក់ ក៏ចាប់ផ្ដើមមានតុល្យភាពលើទីលាន ពិសេសក្រុមយុវជន U16 កម្ពុជា ដែលបានព្យាយាមដាក់សម្ពាធនៅចុងម៉ោងវិញ ជាមួយការស៊ុតម្ដងហើយម្ដងទៀត តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែម នាំឲ្យការប្រកួតបញ្ចប់ដោយលទ្ធផលស្មើគ្នា 1-1 តែម្ដង ។

បន្ទាប់ពីការចែកគ្នា 1ពិន្ទុម្នាក់នេះ ក្រុមជម្រើសជាតិ U16 កម្ពុជា បានបន្ដឈរលេខ2 ក្នុងពូល B ដោយរកបាន 4ពិន្ទុ ស្មើក្រុមកំពូលតារាង U16 វៀតណាម ខណៈក្រុមទាំងពីរ នៅសល់ 1ប្រកួតក្នុងដៃរៀងខ្លួន ក្នុងនោះ កម្ពុជា នឹងត្រូវជួបក្រុមបាតតារាងប្រ៊ុយណេ នាថ្ងៃទី28 ខែមិថុនា ។ ផ្អែកលើពិន្ទុ និងគ្រាបាល់ចំណេញ គួបផ្សំគូប្រកួតចុងក្រោយនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា មានសង្ឃឹមខ្ពស់ក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

គួរដឹងថា ពានរង្វាន់ ASEAN U16 Boy’s Championship 2024 ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី គឺមាន 12ក្រុមចូលរួម និងបែងចែកជា 3ពូល ក្នុងមួយពូលមាន 4ក្រុម ។ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុ ក្រុមឈរលេខ1 នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ2 ល្អជាងគេ 1ក្រុម នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ យ៉ាងណាមិញបច្ចុប្បន្នកម្ពុជា កំពុងឈរលេខ2 ក្នុងតារាងក្រុមលេខ2 ល្អជាងគេ បន្ទាប់ពីឡាវ ដែលរកបាន 6ពិន្ទុ និងសល់ 1ប្រកួតក្នុងដៃដូចគ្នា ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

គ្រូបង្វឹក​កម្ពុជា​ចេញការពារកូនក្រុម​ ដោយស្នើអ្នកគាំទ្រ កុំដាក់សម្ពាធលេីកីឡាករ

លោក Felix Dalams គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានស្នើអ្នកគាំទ្រកុំព្យាយាមរិះគន់ ឬដាក់សម្ពាធលើកីឡាករ ព្រោះពួកគេបានពលីច្រើនណាស់ ដើម្បីជួយក្រុមជម្រើសជាតិ ក៏ដូចជាចង់ឈ្នះជូនប្រទេស និងប្រជាជនរបស់ខ្លួន ទោះបីលោកនៅបន្ដដឹកនាំ ឬមានគ្រូបង្វឹកថ្មីក៏ដោយ ។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយក្រុម