លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ហ្សកហ្ស៊ីបង្កើតភាពភ្ញាក់ផ្អើល ក្រោយឈ្នះព័រទុយហ្គាល់ 2-0 ឡើងវគ្គ 16ក្រុម

ក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ី បានបង្កើតប្រវត្តិសាស្រ្តរួចហើយក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបលើកដំបូង ហើយនៅពេលនេះពួកគេក៏បានបង្កើតប្រវត្តិសាស្រ្តមួយទៀតគឺយកឈ្នះព័រទុយហ្កាល់គួរឱ្យភ្ញាល់ផ្អើល ឡើងវគ្គ 16 ក្រុមចុងក្រោយលើកដំបូង។ ព័រទុយហ្កាល់ដែលមានកៅអី នៅវគ្គបន្តរួចហើយនោះត្រូវបានហ្សកហ្ស៊ី

ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

រកបានគ្រាប់នាំមុខតាំងពីនាទីទី 2 ដោយ ខ្សែបម្រើ Napoli, Khvicha Kvaratskhelia មុនពេលដែលគ្រាប់ទីពីរកើតឡើងនៅវគ្គទីពីរដោយបាល់ពិន័យ 11 ម៉ែត្ររបស់ George Mikautadze នាទីទី 57។

តាមរយៈការយកឈ្នះព័រទុយហ្កាល់ នេះជាជ័យជំនះដ៏ភ្ញាក់បំផុតមួយក្នុងប្រវត្តិសាស្រ្ត Euro តាមរយៈតារាងចំណាត់ថ្នាក់ FIFA ពោលគឺហ្សក់ហ្ស៊ីឈរលេខ 74 ពិភពលោកយកឈ្នះព័រទុយហ្កាល់ដែលឈរលេខ 6 ពិភពលោក។

កីឡាករនាំលេងរបស់ហ្សកហ្ស៊ី Kvaratskhelia ដែលកំពុងប្រកបអាជីពនៅក្លិបអ៊ីតាលី Napoli នោះ បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត Man of the Match ហើយបាននិយាយក្រោយចប់ការប្រកួត ពីក្តីរីករាយដែលនាំក្រុមឡើងវគ្គបន្តក្នុងការបង្ហាញខ្លួនលើកដំបូង ជាពិសេសនោះ គឺកីឡាករវ័យ 21 ឆ្នាំរូបនេះ បានទទួលអាវរបស់ Cristiano Ronaldo និងបានហៅថាថ្ងៃនេះ គឺជាថ្ងៃពិសេសបំផុតក្នុងជីវិតរបស់ខ្លួន។

គ្រូបង្វឹកហ្សកហ្ស៊ី អតីតខ្សែការពារបារាំងលោក Willy Sagnol បានឱ្យដឹងថា លោកមិនមានពាក្យអ្វីនិយាយច្រើនទេ លោកពិតជាមានមោទនភាពចំពោះកូនក្រុម និងមោទនភាពចំពោះខ្លួនឯងដែលធ្វើបានបែបនេះ។

ចំណែកអ្នកចាត់ការព័រទុយហ្កាល់លោក Roberto Martinez បានលើកសរសើរអ្នកចាំទីហ្សកហ្ស៊ីដែលសង្គ្រោះបាល់ច្រើន ជាពិសេសលើកសរសើរក្រុមហ្សកហ្ស៊ីទាំងមូលដែលបានបង្ហាញពីស្មារតីលេងជាក្រុមគួរឱ្យគោរព ហើយលោកសូមនិយាយថា ពួកគេសមតែឈ្នះការប្រកួតនេះដោយមិនមានការសង្ស័យ។

សូមបញ្ជាក់ថា នេះជាជ័យជំនះសម្រាប់ក្រុមបាល់ទាត់ហ្សកហ្ស៊ីធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ចាប់តាំងពីទទួលបានឯករាជ្យពីអតីតសហភាពសូវៀតនៅឆ្នាំ 1991។

ហ្សកហ្ស៊ីបានបញ្ចប់ពូល F ឈរចំណាត់ថ្នាក់លេខបី និងជាក្រុមលេខបីល្អបំផុតមួយឡើងវគ្គ​ 16 ក្រុមចុងក្រោយជួបជាមួយជើងឯកបីសម័យអេស្ប៉ាញ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ទីក្រុង Madrid ពោរពេញដោយភាពរីករាយ អបអរពានរង្វាន់ Euro ទៅដល់ទឹកដីអេស្ប៉ាញ

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានត្រលប់មកដល់ប្រទេសកំណើតរបស់ខ្លួនវិញនៅថ្ងៃចន្ទម្សិលមិញ និងបានរៀបចំពិធីដង្ហែ និងអបអរពានជើងឯកទ្វីបអឺរ៉ុប Euro 2024 របស់ខ្លួននៅទីក្រុង Madrid។ អេស្ប៉ាញបានយកឈ្នះអង់គ្លេស 2-1 នៅវគ្គផ្តាច់ព្រ័ត្រ ដោយគ្រាប់បាល់ជ័យជំនះរបស់កីឡាករបម្រុង​ Mikel Oyazabal