លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

West Ham ត្រូវរ៉ូវគ្នាជាមួយ Julen Lupetegui នឹងចូលដឹកនាំរដូវកាលក្រោយ

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Julen Lupetegui បានឈានដល់កិច្ចព្រមព្រៀងទទួលតំណែងជាអ្នកចាត់ការក្លិបបាល់ទាត់ញញួរធំ West Ham ក្រោយចប់រដូវកាលនេះ បន្តតំណែងពីអ្នកចាត់ការបច្ចុប្បន្នលោក David Moyes។

មិនទាន់មានការចុះហត្ថលេខាផ្លូវការណាមួយនៅឡើយទេ តែបុរសវ័យ 57 ឆ្នាំរូបនេះនឹងត្រលប់មកកាន់

អាជីពអ្នកចាត់ការវិញនៅរដូវកាលថ្មីខាងមុខ ក្រោយចាក ចេញពី Wolves កាលពីខែសីហាឆ្នាំមុន។ អ្នកចាត់ការបច្ចុប្បន្នរបស់ West Ham លោក David Moyes បានស្ថិតក្នុងសំពាធខ្លាំងក្នុងការដឹកនាំក្លិបនៅទីក្រុងឡុងដ៍មួយនេះ ក្រោយលទ្ធផលមិនគាប់ប្រសើរ ពោលគឺឈ្នះតែមួយប្រកួតគត់ក្នុងចំណោម 9 ប្រកួតចុងក្រោយនៅ Premier League បូករួមទាំងធ្លាក់ពី UEFA Europa League នៅវគ្គ 8 ក្រុមចុងក្រោយផងដែរ។ ចុងក្រោយបំផុត West Ham បានរងបរាជ័យធ្ងន់ធ្ងរនៅទឹកដី Chelsea 5-0 ធ្លាក់ដល់លេខ 9 ក្នុងតារាង។

សូមបញ្ជាក់ថាលោក David Moyes នឹងផុតកិច្ចសន្យាដឹកនាំ West Ham ត្រឹមដំណាច់រដូវកាលនេះ ខណៈក្លិបបដិសេធមិនជជែកពីកិច្ចសន្យាថ្មីលុះត្រាចប់រដូវកាល។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid លោក Julen Lupetegui បានដឹកនាំ Wolves បញ្ចប់នៅចំណាត់ថ្នាក់លេខ 13 នៅ Premier League រដូវកាលមុន និងធ្លាប់ឈ្នះជើងឯក Europa League ជាមួយ Sevilla នៅឆ្នាំ 2020៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

សរីរាង្គខាងក្នុងរបស់កីឡាករបាល់ទាត់កូរ៉េម្នាក់ ជួយបន្តជីវិតអ្នកជំងឺដល់ទៅ 7នាក់

សរីរាង្គនៃកីឡាករបាល់ទាត់កូរ៉េខាងត្បូង Jin Ho-seung ដែលបានស្លាប់ដោយជំងឺខួរក្បាលត្រឹមវ័យ 22ឆ្នាំ ត្រូវបានគ្រួសាររបស់គាត់យល់ព្រមបរិច្ចាគ ដើម្បីជួយសង្គ្រោះមនុស្សប្រាំពីរនាក់។ រឿងរ៉ាវនេះកើតឡើង 2ឆ្នាំមកហើយ តែទើបត្រូវបានទម្លាយដោយក្រុមគ្រួសារ និងមន្ទីរពេទ្យ ដើម្បីជាការចងចាំ និងជំរុញទឹកចិត្តដល់មនុស្សទាំងអស់។