លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

បឹងកេត និងវិសាខា ប្រជែងគ្នា 2ប្រកួតចុងក្រោយ យកលេខ 3 នៅលីគកំពូលកម្ពុជា

ទោះបីបេក្ខភាព 4ក្រុមចុងក្រោយ នៃលីគកំពូលកម្ពុជា នៅសល់ 2ប្រកួតក្នុងដៃរៀងៗខ្លួនក្ដី ប៉ុន្ដែក្រុមជើងឯក និងជើងឯករង សម្រាប់រដូវកាលឆ្នាំ2023/24 បានរកឃើញហើយ គឺក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯក និងភ្នំពេញក្រោន ជាជើងឯករង ។ ប៉ុន្ដែសម្រាប់ក្រុមចំណាត់ថ្នាក់លេខ3 នៅមិនទាន់កំណត់បាននៅឡើយទេ

ដោយរង់ចាំអ៊ុតលទ្ធផលការប្រកួតសប្ដាហ៍ទី29 របស់ក្រុមវិសាខា និងក្រុមបឹងកេត ដោយកំពុងមានគម្លាតពិន្ទុពីគ្នា 6ពិន្ទុ ខណៈវិសាខា ត្រូវការត្រឹម 1ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាក្រុមលេខ3 នារដូវកាលនេះ ។

ចំពោះកម្មវិធីប្រកួតសប្ដាហ៍ទី29 ត្រូវនឹងការប្រកួតទី2 នៃវគ្គ Top-4 នាធ្វើឡើងនាល្ងាចថ្ងៃទី08 ខែឧសភា ដោយក្រុមវិសាខា នឹងត្រូវជួបក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្ដស្វាយរៀង និងក្រុមបឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមភ្នំពេញក្រោន ។

ការប្រកួតនេះ អាចនឹងកំណត់តជោគវាសនាក្រុមលេខ3 នៃលីគកំពូលកម្ពុជាតែម្ដង ប្រសិនបើក្រុមវិសាខា ស្មើ ឬឈ្នះព្រះខ័នរាជស្វាយរៀង តែបើពួកគេចាញ់ ក៏អាចគ្រងលេខ3 បានដែរ ករណីបើបឹងកេត ចាញ់ ឬស្មើភ្នំពេញក្រោន ។ តែបើសិនវិសាខា ចាញ់ ហើយបឹងកេត ឈ្នះវិញ ចំណាត់ថ្នាក់លេខ3 នេះ នឹងត្រូវកាត់សេចក្ដី ក្នុងជំនួបបញ្ចប់រដូវកាល នាថ្ងៃទី12 ខែឧសភាខាងមុខ ដោយក្រុមវិសាខា ត្រូវជួបបឹងកេតផ្ទាល់តេម្ដង នៅកីឡដ្ឋានព្រីនស៍ ។

ក្រឡេកទៅមើលប្រវត្តិជួបគ្នា ក្នុងវគ្គសន្សំពិន្ទុ 3ជុំកន្លងមក រវាងបេក្ខភាពក្រុមដណ្ដើមលេខ3 វិញ គឺបឹងកេត ឈ្នះម្ដង ក្នុងលទ្ធផល 4-2 គ្រាដែលវិសាខា ឈ្នះ 2ដង ក្នុងលទ្ធផល 2-0 និង 2-1 ។  ដូច្នេះផ្អែកលើប្រវត្តិជួបគ្នា (Head to Head) ទាំងពិន្ទុបច្ចុប្បន្ន សុទ្ធតែវិសាខា មានប្រៀបជាងក្រុមនាគខៀវបឹងកេត៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

តំណាងព្រះខ័នរាជអះអាងត្រៀមខ្លួនរួចរាល់ តទល់ក្រុមធំៗក្នុងពូល A ពាន ACC

ខ្សែការពារក្លិបព្រះខ័នរាជស្វាយរៀង ធារី ចន្ថាប៊ីន បានអះអាងថា ក្រុមរបស់ខ្លួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ ក្នុងវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Champion-Shopee Cup ឆ្នាំ2024/25 ។ …