លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ជ័យលាភី World Cup អាល្លឺម៉ង់ Franz Beckenbauer លាចាកលោកនៅអាយុ 78ឆ្នាំ

វីរបុរសបាល់ទាត់អាល្លឺម៉ង់ Franz Beckenbauer ដែលគេចាត់ទុកថាជាអតីតកីឡាករបាល់ទាត់កំពូលម្នាក់នៅលើលោកបានទទួលមរណភាពហើយនៅក្នុងវ័យ 78 ឆ្នាំ។

លោកធ្លាប់ជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិចដែលឈ្នះជើងឯក World Cup 1974 និងលើកពាន World Cup ម្តងទៀតនៅឆ្នាំ 1990 ក្នុងនាម

ជាអ្នកចាត់ការ។ លោក Beckenbauer ដែលជាកំពូលខ្សែការពារម្នាក់ ធ្លាប់បានប្រកបអាជីពបង្ហាញខ្លួនសរុប 582 ប្រកួតឱ្យ Bayern Munich ឈ្នះពានលីគកំពូលទាំងពេលជាកីឡាករ និងអ្នកចាត់ការផងដែរ។

សេចក្តីថ្លែងការណ៍មួយពីគ្រួសាររបស់លោក Beckenbauer ទៅកាន់ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA បានសរសេរថា៖ «ក្នុងស្ថានភាពសោកសៅយ៉ាងខ្លាំង គ្រួសារយើងខ្ញុំសូមប្រកាសថា ស្វាមី និងឪពុក Franz Beckenbauer បានទទួលមរណភាពដោយសុខស្រួល កាលពីថ្ងៃអាទិត្យ ដែលព័ទ្ធជុំវិញដោយក្រុមគ្រួសារ»។

Beckenbauer គឺជាកីឡាករលេចធ្លោមួយរូបនៅលើទីលានសម្រាប់ប្រទេសអាល្លឺម៉ង់ខាងលិច និង Bayern Munich ក្នុងទសវត្សរ៍ឆ្នាំ 1960 និង 70 តាមរយៈទេពកោសល្យគ្រប់គ្រងបាល់ដោយភាពម៉ត់ចត់ ម៉ឺងម៉ាត់ ពីការពារទៅបម្រើ ដែលបាល់ទាត់សម័យទំនើបបច្ចុប្បន្នហើយតំណែងបម្រើការពារ ដែលជាតំបន់ដែលលោក Beckenbauer ទទួលបានជោគជ័យបំផុតក្នុងអាជីព។

កើតនៅថ្ងៃទី 11 ខែកញ្ញាឆ្នាំ 1945 នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ Franz Anton Beckenbauer បានចាប់ផ្តើមលេងបាល់ជាមួយក្លិបយុវជន SC 1906 Munich ពីឆ្នាំ 1951 ដល់ឆ្នាំ 1959 មុនពេលផ្លាស់ទៅក្រុមយុវជន Bayern Munich ដល់ឆ្នាំ 1964។

លោក Beckenbauer ទទួលបានកៅអីក្រុមធំ Bayern Munich នៅឆ្នាំ 1964 ជាទីកន្លែងដែលលោកប្រកបអាជីពរយៈពេល 13 ឆ្នាំ ឈ្នះជើងឯកជាច្រើនរួមមាន Bundesliga 4 លើក German Cup 4 លើក និង European Cup 4 លើក។

ឆ្នាំ 1977 លោកបានចាកចេញទៅកាន់ក្លិបអាមេរិក New York Cosmos ពោលគឺជាមិត្តរួមក្រុមជាមួយវីរបុរសបាល់ទាត់ប្រេស៊ីល Pele និងបានឈ្នះជើងឯក North American Soccer League 3 លើកទៀត ហើយក៏ត្រលប់មកកទឹកដីអាល្លឺម៉ង់វិញលេងឱ្យ Hamburger ឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ម្តងទៀត មុនពេលផ្លាស់ទៅបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅ New York Cosmos វិញត្រឹមឆ្នាំ 1983 ដែលលោកប្រកាសចូលនិវត្តន៍ជាមួយនឹងការបង្ហាញខ្លួនឱ្យក្លិបអាជីពសរុប 754 ប្រកួត។

ងាកមកការបំពេញតួនាទីជាមួយក្រុមជម្រើសជាតិវិញ Franz Beckenbauer បានបង្ហាញខ្លួននៅ World Cup ដំបូងឆ្នាំ 1966 ដោយលោកគឺជាអ្នកបិទខ្សែប្រយុទ្ធអង់គ្លេស Bobby Charlton ដែលបានទទួលមរណភាពផងដែរកាលពីឆ្នាំ ​2023 កន្លងទៅ។

អាជីពជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិចរបស់ Beckenbauer ចាប់ផ្តើមចេញជាសមិទ្ធផលនៅពេលលោកជាប្រធានក្រុមឈ្នះជើងឯកអឺរ៉ុបនៅឆ្នាំ 1972 ដោយឈ្នះក្រុមសហភាពសូវៀត 3-0 នៅពេលនោះ។ កន្លងផុត 2 ឆ្នាំ អាល្លឺម៉ង់ខាងលិចបន្តភាពជោគជ័យឈ្នះជើងឯកពិភពលោក មុនពេលឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់អឺរ៉ុបម្តងទៀតនៅឆ្នាំ 1976 តែចាញ់ឆេកូស្លូវ៉ាគី។

សរុបមកជាមួយក្រុមជម្រើសជាតិលោក Franz Beckenbauer បង្ហាញខ្លួនសរុបបាន 103 ប្រកួតផ្លូវការ ជាមួយនឹងជ័យលាភី Ballon d’Or ពីរលើកនៅឆ្នាំ 1972 និង 1976។

អាជីពជាអ្នកចាត់ការលោក Beckenbauer បានចាប់ផ្តើមដោយដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិចពីឆ្នាំ 1984 ដល់ឆ្នាំ​ 1990 ជាឆ្នាំដែលលោកឈ្នះជើងឯកពិភពលោកឆ្នាំ 1990 នៅលើទឹកដីអ៊ីតាលី។

Bayern Munich ជាក្លិបតែមួយគត់ដែលលោក Beckenbauer ធ្លាប់ដឹកនាំផ្លូវការគឺពីឆ្នាំ 1993 ដល់ 1996 ឈ្នះជើងឯក Bundesliga មួយលើក និង UEFA Cup មួយលើក និងឈ្នះជើងឯកលីគកំពូលបារាំងមួយលើកដែរតែក្នុងនាមជានាយកបច្ចេកទេស៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …