Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Andy Cole រិះគន់ចំៗថា Man Utd ចាយលើ Antony ខ្ពស់ មិនសមនឹងសមត្ថភាពគេ

អតីតកីឡាករ Manchester United អំឡុងឆ្នាំ 1995-2001 Andy Cole បាននិយាយត្រង់ៗថា មើលមិនឃើញចំណុចអស្ចារ្យរបស់ខ្សែបម្រើ Antony ឡើយ ហើយថែមទាំងបានរិះគន់ Manchester United ចំពោះការចំណាយប្រាក់យ៉ាងច្រើន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះ។ Andy Cole និយាយធ្ងន់ៗថា៖ «ខ្ញុំអាចនឹង

ឆ្កួត ប្រសិនបើខ្ញុំលេងជាដៃគូជាមួយ Antony ក្នុងនាមជាខ្សែប្រយុទ្ធកណ្តាល។ ប្រសិនបើអ្នកលេងជាមួយគាត់ អ្នកនឹងដឹងថា គាត់មិនអាចឆ្លងបាល់បានទេ។ ខ្សែប្រយុទ្ធត្រូវការការបញ្ជូនបាល់ ជាពិសេស Rasmus Hojlund ដែលមិនទាន់រកគ្រាប់បាល់បាននៅ Premier League ។ នៅពេលដែល Antony មានបាល់នៅជើងរបស់គាត់ 9 ក្នុងចំណោម 10 បាល់ គាត់នឹងស៊ុតបញ្ចូលទីដោយខ្លួនឯង។ ឱកាសតែមួយគត់ដែល Hojlund ទទួលបានបាល់ពី Antony គឺនៅពេលដែលអ្នកចាំទីបិទមុំជិតអស់រលីងតែម្ដង»។

ជាការពិត ក្នុងរដូវកាលថ្មីនេះ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាងលើ មិន​ទាន់​រក​គ្រាប់​បាល់​បញ្ចូល​ទី ឬ​បញ្ជូន​បាល់​ឲ្យមិត្តរួម​ក្រុម​បានម្ដងណាទេ ក្នុងចំណោម​ការ​ប្រកួត​ចំនួន 12 កន្លងមក។

បន្ថែមលើនេះ Andy Cole ក៏បានស្ដីបន្ទោសបិសាចក្រហមផងដែរ ដែលបោះបង់ឱកាសនាំយក Kaoru Mitoma ហើយគេបានចូលរួមជាមួយ Brighton ពី Kawasaki Frontale ក្នុងតម្លៃត្រឹមតែ 2.7 លានផោន។

«ពេលខ្លះខ្ញុំមានសំណួរក្នុងចិត្តចង់សួរថា តើអ្វីជាចំណុចខ្លាំងរបស់ Antony? គាត់​មិន​អាចប្រជែងជាមួយ​គូប្រកួត​ប្រកបដោយប្រសិទ្ធិភាព​ទេ ពិសេសគាត់​មិន​អាច​បង្កើត​ឱកាស​បាន ហើយក៏មិនអាចរកគ្រាប់បាល់បានដែរ។ ​តើ​អ្វី​ទៅ​ជា​ចំណុច​ខ្លាំង​របស់​គាត់? យើងបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីចុះហត្ថលេខាយកគាត់មក។ តែនៅពេលអ្នកក្រឡេកមើលក្លឹបដូចជា Brighton ដែលបានចុះហត្ថលេខាជាមួយ Mitoma ក្នុងតម្លៃ 2.7 លានផោន អ្នកត្រូវសួរខ្លួនឯងថា តើ Manchester United មានភាពឆ្លាតវៃក្នុងការទិញកីឡាករដែរទេ? ព្រោះ​យើង​ចំណាយ​អស់ដល់ទៅ 86​លាន​ផោន​លើ Antony?»៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …