Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Manchester United និង Arsenal មានវាសនាផ្ទុយគ្នានៅ UCL

ក្រុមបិសាចក្រហម Manchester United មិនអាចរកពិន្ទុបានឡើយនៅទឹកដីជើងឯកអាល្លឺម៉ង់ Bayern Munich ក្រោយរងបរាជ័យប្រកៀកប្រកិត 4-3 នៅកីឡដ្ឋាន Allianz Arena។ Leroy Sane និង Serge Gnabry រកបានម្នាក់មួយគ្រាប់នាំមុខឱ្យ Bayern Munich 2-0 ក្នុងវគ្គទី 1 មុនពេលដែលខ្សែប្រយុទ្ធ

ដាណឺម៉ាក Rasmus Hojlund រកបានគ្រាប់ដំបូងឱ្យ Manchester United តាមពីក្រោយ 1-2។ តែបានត្រឹម 4 នាទីប៉ុណ្ណោះ កំហុសបាល់ប៉ះដៃ Christian Eriksen នៅក្នុងប្រអប់ឆែកដោយ VAR អាជ្ញាកណ្តាលផ្តល់ពិន័យ 11 ម៉ែត្រឱ្យ Bayern Munich ស៊ុតសំរេចដោយខ្សែប្រយុទ្ធអង់គ្លេសធ្លាប់ជាគោលដៅរបស់ Man United, Harry Kane។

ខ្វះពីរនាទីទៀតចប់ខ្សែបម្រើប្រេស៊ីល Casemiro តាមបានមួយគ្រាប់វិញនៅនាទីទី 88 តែក្នុងម៉ោងបន្ថែមបង្គ្រប់ ពីរគ្រាប់កើតឡើងដោយកីឡាករបម្រុង Mathys Tel និង Casemiro គ្រាប់ទីពីររបស់ខ្លួនធ្វើឱ្យការប្រកួតបញ្ចប់ដោយ Bayern Munich យកឈ្នះ 4-3 លើ Manchester United។ នៅក្នុងពូល A នេះដែរ Galatasaray និង Copenhagen ស្មើគ្នា 2-2។

ងាកមកពូល B ក្រុមកាំភ្លើងធំ Arsenal បង្ហាញខ្លួនលើកដំបូងនៅ UEFA Champions League ក្នុងរយៈពេល 6 ឆ្នាំ ខណៈការវិលត្រលប់របស់ខ្លួនគឺយកជាមួយនឹងភាពជោគជ័យក្រោយយកឈ្នះក្រុមភ្ញៀងហូឡង់ PSV Eindhoven 4-0។ 4 គ្រាប់នេះសំរេចដោយកីឡាករ 4 នាក់ផ្សេងគ្នារួមមាន Bukayo Saka, Leandro Trossard, Gabriel Jesus និង Martin Odegaard។ ក្នុងពូលនេះដែរ Sevilla ទទួលស្វាគមន៍ក្រុមភ្ញៀវបារាំង RC Lens បញ្ចប់ទៅដោយស្មើគ្នា 1-1។

ចំណែកឯក្រុមជើងឯក 14 សម័យ Real Madrid យកឈ្នះក្រុមបង្ហាញខ្លួនលើកដំបូងមកពីអាល្លឺម៉ង់ Union Berlin ទាំងលំបាក ពោលគឺត្រូវរង់ចាំដល់នាទីចុងក្រោយបំផុតនៃការប្រកួត 90+4 ទើបខ្សែបម្រើអង់គ្លេស Jude Bellingham ស៊ុតបញ្ចូលទីបានសំរេច ខណៈដែល Napoli យកឈ្នះនៅទឹកដី Braga បាន 3 ពិន្ទុក្នុងពូល C ផងដែរ។

ពូល D ក្រុមជើងឯករង Inter Milan ក៏ត្រូវការគ្រាប់បាល់ចុងម៉ោងដែរដើមយកបាន 1 ពិន្ទុពីទឹកដី Real Sociedad បន្ទាប់ពីក្រុមម្ចាស់ផ្ទះនាំមុខតាំងពីនាទីទី 4 ដោយ Brais Mendez តែខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez តាមស្មើនៅនាទីទី 87។ ក្នុងពូលនេះដែរ RB Salzburg យកឈ្នះនៅទឹកដី Benfica 2-0៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …