លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Hansi Flick ក្លាយជាគ្រូទី1 របស់អាល្លឺម៉ង់ ដែលត្រូវដកចេញ គិតតាំងពីឆ្នាំ 1926

Hansi Flick បានក្លាយជាអ្នកចាត់ការដំបូង ដែលត្រូវបានបណ្តេញចេញពីតំណែងរាប់តាំងពីឆ្នាំ 1926 ក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអាល្លឺម៉ង់។ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Hansi Flick បន្ទាប់ពីបរាជ័យធ្ងន់ក 4-1 របស់ក្រុមជម្រើសជាតិ ទល់នឹងជប៉ុន ក្នុងជំនួបលក្ខណៈមិត្តភាព កាលពីថ្ងៃ

សៅរ៍ នាទីក្រុង Wolfsburg ។ អាល្លឺម៉ង់បានរងបរាជ័យ 4​ ក្នុងចំណោម 5 ប្រកួតចុងក្រោយ ហើយលោក Flick សរុបមកដឹកនាំក្រុមឈ្នះ 12 ប្រកួតប៉ុណ្ណោះក្នុងចំណោម 25 ប្រកួតក្នុងតំណែង តាំងពីចូលមកជំនួសលោក Joachim Low នៅខែសីហា ឆ្នាំ 2021។

អាល្លឺម៉ង់ដែលនឹងធ្វើជាម្ចាស់ផ្ទះបាល់ទាត់អឺរ៉ុប Euro 2024 នៅឆ្នាំក្រោយនោះ ហាក់កំពុងច្របូកច្របល់ក្នុងការរៀបចំក្រុម បូករួមទាំងបរាជ័យរបស់ក្រុមជម្រើសជាតិជារឿយៗផងដែរ។

បុរសវ័យ 58 ឆ្នាំ Hansi Flick ដែលធ្លាប់ជាជំនួយការលោក Joachim Low ពីឆ្នាំ 2006 ដល់ 2014 បានចាប់ផ្តើមការងារដឹកនាំអាល្លឺម៉ង់ជាមួយនឹងជ័យជំនះ 8 ប្រកួតជាប់គ្នា មុនពេលដែលទំរង់អាល្លឺម៉ង់ធ្លាក់ចុះ ជាពិសេសធ្លាក់ត្រឹមវគ្គចែកពូលនៅ World Cup ក្នុងទឹកដីកាតាកាលពីឆ្នាំមុន។

ក្នុងរយៈពេល 12 ខែចុងក្រោយនេះ ក្រុម 3 ដែលអាល្លឺម៉ង់បានយកឈ្នះរួមមាន អូម៉ង់ កូស្តារីកា និងពែរូ។

អាជីពរបស់លោក Hansi Flick នៅជម្រើសជាតិអាល្លឺម៉ង់មិនជោគជ័យ ដូចដឹកនាំក្លិបអាជីព Bayern Munich ឡើយ ពោលគឺលោកធ្លាប់ដឹកនាំ Bayern Munich ឈ្នះ 70 ក្នុងចំណោម 86 ប្រកួតក្នុងតំណែង ពីឆ្នាំ 2019 ដល់ 2021 ឈ្នះជើងឯក Bundesliga, German Cup និង UEFA Champions League ក្នុងរដូវកាលតែមួយ។

លោក Julian Nagelsmann ដែលជំនួសលោក Hansi Flick នៅ Bayern Munich នោះ បានក្លាយជាបេក្ខភាពឈានមុខគេ ក្នុងការមកជំនួសតំណែងលោក Flick ម្តងទៀត នៅក្រុមជម្រើសជាតិអាល្លឺម៉ង់៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …