Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

កម្ពុជាយកឈ្នះម៉ាកាវលើសពី ៣គ្រាប់លើកដំបូង ហើយ Felix ឈ្នះលើកដំបូងដូចគ្នា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះម៉ាកាវ ដោយលទ្ធផល 4-0 ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជ័យជម្នះនេះ ជាកំណត់ត្រាថ្មីមួយ ដែលជាការយកឈ្នះម៉ាកាវច្រើនគ្រាប់លើកដំបូង ក្នុងការជួបគ្នា 7លើកចុងក្រោយ ហើយក៏ជាជ័យជម្នះដំបូង ក្រោមការដឹកនាំលើកទី2

របស់លោក Felix Dalmas ។ របស់លោក Felix Dalmas ។ ជំនួបដ៏ជក់ចិត្តនេះ គោព្រៃកម្ពុជា បានបើកការនាំមុខ 3-0 នៅវគ្គទី1 ដែលធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា 2គ្រាប់ នៅនាទី19 និងនាទី21 ក្រោយទទួលការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម កាន់ ពិសាល និង ស៊ិន សុផាណាត់ និង 1គ្រាប់ទៀត រកបានដោយខ្សែការពារមកពីព្រះខ័នរាជស្វាយរៀង សឿយ វិសាល នៅនាទី40 ។

ចូលវគ្គទី2 ទោះបីក្រុមម៉ាកាវ បានផ្លាស់ប្ដូរប្រព័ន្ធលេងយ៉ាង ក៏មិនអាចទម្លាយសំណាញ់ទីក្រុមគោព្រៃ ផ្ទុយទៅវិញ កម្ពុជាបានបន្ថែម 1គ្រាប់ទៀត នៅចុងម៉ោង ដោយការបញ្ជូនរបស់ យ៉ើ ម៉ូស្លីម ឱ្យកីឡាករ រ៉ឹង ប៊ុនហៀង បញ្ចប់ទី ដើម្បីធានាជ័យជម្នះរបស់ខ្លួនតែម្ដង។ នេះជាជ័យជម្នះដែលមានគ្រាប់បាល់ច្រើនជាង 3គ្រាប់ ក្នុងប្រវត្តិជួបគ្នាចំនួន 7លើកចុងក្រោយ ដែលកម្ពុជា ធ្លាប់ឈ្នះម៉ាកាវ 4លើក ស្មើ 1លើក និងចាញ់ 1លើក ។

និយាយពីប្រវត្តិឈ្នះរបស់ក្រុមគោព្រៃ  កម្ពុជាបានយកឈ្នះម៉ាកាវ 3-1 ក្នុងជំនួបមិត្តភាព ឆ្នាំ2008 មុនបន្ដយកឈ្នះ 2-1 ក្នុងជំនួបមិត្តភាពឆ្នាំ2009 ហើយបន្ដយកឈ្នះ 3-1 ម្ដងទៀត ក្នុងជំនួបមិត្តភាព ឆ្នាំ2011 គ្រាដែលជ័យជម្នះចុងក្រោយ គឺកម្ពុជា បានយកឈ្នះម៉ាកាវ 3-0 ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ2018 មុនកម្ពុជា បន្ដជ័យជម្នះ 4-0 លើក្រុមម៉ាកាវ កាលពីយប់មិញ ។

ម្យ៉ាងវិញទៀត នេះក៏ជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) ក្រោយការវិលត្រឡប់មកដឹកនាំក្រុមគោព្រៃជាលើកទី2 ក្នុងនាមគ្រូបង្គោលរបស់លោក Felix Dalmas ផងដែរ បន្ទាប់ពីការប្រកួតដំបូង កាលពីខែមិថុនាកន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមភ្ញៀវបង់ក្លាដែស ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ មុនប្រកួតស្មើក្រុមភ្ញៀវហុងកុង 1-1 កាលពីថ្ងៃទី07 ខែកញ្ញាកន្លងទៅ នៅពហុកីឡដ្ឋានជាតិតែមួយគត់៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …