លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

CR7៖ «ការប្រកួតប្រជែងរវាងខ្ញុំ និង Messi បានបញ្ចប់ហើយ»

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជម្រុះ Euro 2024 ទល់នឹងអ៊ុយក្រែនថា ការប្រកួតប្រជែងគ្នាលើទីលានបាល់ទាត់ ទល់នឹងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានដល់ទីបញ្ចប់ហើយ ហើយថាវាពិតជាគួរឱ្យជក់ចិត្តណាស់ ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់ចូលចិត្ត

និងតាមដានគ្រប់ពេល។ ឆ្លើយតបនឹងសំនួរអ្នកកាសែត CR7 និយាយថា៖ «អ្នកចង់សម្ដៅលើការស្អប់គ្នា? ទេ! ខ្ញុំ​មើលមិន​ឃើញ​ពីបញ្ហា​នេះ​ទេ ហើយការ​ប្រជែង​គ្នារវាងខ្ញុំ និងគាត់ ​បានដល់ទីអវសាន្ត​បាត់​ទៅ​ហើយ។ យើងទាំងពីរនាក់ មិនមានការប្រជែងគ្នាអ្វីទៀតទេ ហើយក៏មិនមែនជាគូសត្រូវអីនោះដែរ។ យ៉ាងណាក៏ដោយ ការមានគូប្រជែងដូចគ្នានាពេលកន្លងមកនេះ ពិតជាអស្ចារ្យណាស់។ អ្នកទស្សនាជុំវិញពិភពលោកចូលចិត្តវា»។ 

«អ្នកដែលចូលចិត្ត Ronaldo មិនត្រូវស្អប់ Messi ហើយផ្ទុយមកវិញ យើងទាំងពីរធ្វើបានល្អ យើងបានផ្លាស់ប្តូរប្រវត្តិសាស្ត្របាល់ទាត់។ យើងត្រូវបានគេគោរពផ្ដល់តម្លៃទូទាំងពិភពលោក នោះគឺជារឿងសំខាន់បំផុត»។ សមាជិក Al Nassr បន្ថែមបែបនេះ។ 

ជាការពិត Ronaldo និង Messi តែងតែជាប្រធានបទដ៏ក្ដៅគគុក នៅក្នុងចង្កោមអ្នកនិយមកីឡាបាល់ទាត់ទូទាំងពិភពលោក ពិសេសអំឡុងពេលពួកគេលេងឱ្យ Real Madrid និង Barcelona ក្នុងលីគកំពូលអេស្ប៉ាញ La Liga ជាមួយគ្នា។ ពួកគេជោគជ័យខ្លាំងជាងកីឡាកររួមជំនាន់ ហើយបើនិយាយពីពានរង្វាន់ដែលអ្នកទាំងពីរនោះបានឈ្នះ សរុបចូលគ្នាមានប្រមាណ 79 នេះពុំទាន់រាប់ពានឯកត្តជនទេ។

មកទល់បច្ចុប្បន្ន Cristiano Ronaldo កំពុងប្រកបអាជីពនៅ Saudi Pro League នៃប្រទេសអារ៉ាប៊ីសាអូឌីត ចំណែក Lionel Messi កំពុងប្រកបអាជីពនៅ Major League Soccer នាទឹកដីអាមេរិក។ CR7 និយាយថា គេទាំងពីរបានជ្រើសផ្លូវដើររៀងខ្លួនហើយ ពុំមានការប្រជែងអ្វីឡើយ ហើយពួកគេនៅតែគោរពគ្នា ក្នុងនាមជាកីឡាករអាជីព។ 

“គាត់បានដើរតាមមាគ៌ារបស់គាត់ ហើយខ្ញុំបានដើរតាមផ្លូវរបស់ខ្ញុំ ដោយមិនគិតពីការលេងនៅក្រៅទ្វីបអឺរ៉ុប។ តាមអ្វីដែលខ្ញុំបានឃើញ គាត់កំពុងធ្វើបានកាន់តែល្អនៅលើផ្លូវដែលបានជ្រើសរើស ហើយសម្រាប់ខ្ញុំក៏ដូចគ្នា។ កេរដំណែលនៃយើងទាំងពីរនៅតែស្ថិតស្ថេរក្នុងចិត្តអ្នកគាំទ្រ ប៉ុន្តែខ្ញុំមិនបានឃើញការប្រកួតប្រជែងបែបនេះទៀតទេ។ យើង​បាន​ចូល​រួម​លើ​ឆាកធំៗជាមួយគ្នាជា​ច្រើន​ដង វាមានរយៈកាល ​១៥​ឆ្នាំ​ហើយ។ ខ្ញុំ​មិន​អាចថា​យើង​ជា​មិត្ត​ភក្តិ​ទេ ហើយខ្ញុំ​ក៏មិន​ដែល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គាត់ដែរ ប៉ុន្តែ​យើង​ជា​មិត្ត​រួម​អាជីព ហើយ​យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក» 

បច្ចុប្បន្ន Cristiano Ronaldo មានវ័យ 38ឆ្នាំ ធ្លាប់ឈ្នះ Ballon d’Or 5លើក រកបានគ្រាប់បាល់ជាង 800គ្រាប់ ហើយនៅតែបន្តបង្កើនកំណត់ត្រា ក៏ដូចជាបន្តជាប់ជម្រើសជាតិព័រទុយហ្គាល់ ក្នុងវគ្គជម្រុះ Euro 2024។ ដូចគ្នាដែរ Lionel Messi ដែលបច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ កំពុងជាប់ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ជាមួយកំណត់ត្រាគ្រាប់បាល់ជាង ៨០០គ្រាប់ក្នុងអាជីព និងធ្លាប់ឈ្នះ Ballon d’Or 7លើក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …