Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

U23 កម្ពុជាស្មើលីបង់ ប្រកួតដំបូងពូល J វគ្គជម្រុះជើងឯកយុវជនអាស៊ី នៅអារ៉ាប៊ីសាអូឌីត

ក្រុមជម្រើសជាតិអាយុក្រោម 23ឆ្នាំកម្ពុជា បញ្ចប់ជំនួបបើកពូល J វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup របស់ខ្លួន ដោយលទ្ធផលស្មើគ្នា 2-2​ ទល់នឹងក្រុមជម្រើសជាតិអាយុក្រោម 23ឆ្នាំ ប្រទេសមជ្ឈឹមបូព៌ាលីបង់ កាលពីយប់ថ្ងៃទី06 កញ្ញាម្សិលមិញ នាកីឡដ្ឋាន Prince Sultan bin Abdul Aziz ក្នុងទីក្រុង Abha

ប្រទេសអារ៉ាប៊ីសាអូឌីត។ ជំនួបដ៏សំខាន់ កម្ពុជារបូតគ្រាប់បាល់តាំងពីនាទី ទី7 ដោយការទាត់បុកជើង តាំង ប៊ុនឆៃ ផ្លាតចូលទីរបស់កីឡាករ Mohammad Nasser ខណៈយុវជនកម្ពុជាព្យាយាមវាយបកត្រលប់ទៅវិញ ជាច្រើនលើកច្រើនសារផងដែរ។ ទីបំផុត ការប្រឹងប្រែងរបស់គោព្រៃវ័យក្មេងកម្ពុជា ហុចផលជាផ្លែផ្កាតាមរយៈការដាក់សម្ពាធ និងបញ្ជូនពី ស រតនា ចូលតំបន់គ្រោះថ្នាក់ ហើយ សារ ទី ពែនបុកជើងខ្សែការពារ Ibrahim Chami របស់លីបង់ ភ្លាត់ទាត់ចូលទីខ្លួនឯង។ វគ្គទី1 បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា កម្ពុជា 1-1 លីបង់។

ចូលដល់វគ្គទី2 បាន 21នាទី ខ្សែប្រយុទ្ធ ស រតនា បង្កើតការនាំមុខឱ្យកម្ពុជាវិញម្ដង តាមរយៈការបញ្ជូនចេញពីស្លាបខាងឆ្វេងរបស់ វឿន វ៉ា ហើយ រតនា បញ្ចប់ទីយ៉ាងល្អឥតខ្ចោះ នៅនាទី ទី66។ យ៉ាងណាក្ដី ភាពរីករាយរបស់ U23 កម្ពុជាមិនបានយូរប៉ុន្មាននោះ ពោលនៅនាទី74 ខ្សែប្រយុទ្ធ Karim Mekkaoui ទាត់គ្រាប់តាមស្មើ បន្ទាប់ពីការបញ្ជូនបន្តក់ពីលើរបស់ខ្សែបម្រើ ធ្លាក់ក្រោយខ្នងខ្សែការពារកម្ពុជា។ លទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត ក្រុមទាំងពីរចែកគ្នាម្នាក់មួយពិន្ទុ។ ចំណែកមួយប្រកួតទៀតក្នុងពូល J នេះ ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ឈ្នះម៉ុងហ្គោលី ដោយលទ្ធផល 3-1។

ក្រុមជម្រើសជាតិអាយុក្រោម 23ឆ្នាំកម្ពុជា នឹងបន្តប្រកួតទី2 របស់ខ្លួន នាថ្ងៃសៅរ៍ ទី09​ ខែកញ្ញាខាងមុខ ដោយត្រូវជួបជាមួយក្រុមបាតតារាងពូល J ម៉ុងហ្គោលី ដែលជាប្រកួតដ៏សំខាន់ ដើម្បីបន្តក្ដីរំពឹង មុនទៅជួបក្រុមខ្លាំង និងជាម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត នៅប្រកួតបិទពូល នាថ្ងៃទី12 កញ្ញាខាងមុខ។

គួរជម្រាបថា ក្រុមកំពូលតារាងក្នុងពូលទាំង 11 នឹងទទួលបានកៅអីទៅជុំផ្ដាច់ព្រ័ត្រ រួមជាមួយម្ចាស់ផ្ទះកាតា ដែលទទួលបានកៅអីស្វ័យប្រវត្តិ ខណៈ 4កៅអីទៀតដែលនៅសល់ នឹងផ្ដល់ទៅក្រុមលេខ 2ល្អបំផុត 4ក្រុម ដើម្បីបំពេញឱ្យគ្រប់ 16ក្រុម។ ជុំផ្ដាច់ព្រ័ត្រនឹងធ្វើឡើងចាប់ពីថ្ងៃ 15 ខែមេសា ដល់ថ្ងៃទី 13 ខែឧសភា ឆ្នាំ​2024 ក្នុងទីក្រុងចំនួន 4 របស់កាតា៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …