លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

សៀង ចន្ធា ស្រកអស់ 5គីឡូ ដោយសារពុំទាន់សម្របជាមួយអាហារ និងពេលវេលានៅកាតា

ក្រោយត្រលប់មកដល់មាតុភូមិវិញ កាលពីយប់ថ្ងៃទី 04 កញ្ញាម្សិលមិញ ដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិទល់នឹងហុងកុង និងម៉ាកាវ ខ្សែប្រយុទ្ធ សៀង ចន្ធា បានឱ្យដឹងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ការផ្លាស់ទៅក្លិបនៅកាតា ពុំមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ ពិសេសកត្តាពេលវេលា

និងអាហារ ដែលធ្វើឱ្យគេសម្រាកពុំគ្រប់គ្រាន់ និងហូបចុកពុំបានឆ្អែតល្អ នាំឱ្យស្រកទំងន់ដល់ទៅជាង 5គីឡូក្រាមឯណោះ។

«សម្រាប់ការស្នាក់នៅ ខ្ញុំទាន់ទម្លាប់បាននៅឡើយ ព្រោះយើងខុសល្វែងម៉ោងគ្នា។ ចំណែកការហូបចុកវិញ​ ដូចខ្ញុំធ្លាប់បានឱ្យដឹងអ៊ីចឹង គឺខ្ញុំញ៉ាំអត់សូវបានទេ។ ត្រឹមមួយខែជាង ដែលផ្លាស់ទៅកាតានេះ ខ្ញុំស្រកអស់ជាង 5គីឡូ។ ប៉ុន្តែឥឡូវនេះ ខ្ញុំចាប់ផ្ដើមញ៉ាំបានវិញ ដោយសារការកុម្ម៉ង់អាហារពីក្រៅមកញ៉ាំ។ ទៅដំបូងខ្ញុំខ្លួនឯងតែម្ដងថា ខ្ញុំអត់មានកម្លាំងគ្រប់គ្រាន់ទេ ព្រោះកាលនៅខ្មែរយើងញ៉ាំបាន ញ៉ាំឆ្ងាញ់ ញ៉ាំឆ្អែត ញ៉ាំបានត្រឹមត្រូវ មានកម្លាំងពេញ តែពេលញ៉ាំអត់បាន ក្នុងខ្លួនយើងដឹងថាខ្សោយហ្មង»

យ៉ាងណាក្ដី ចន្ធា ឱ្យដឹងទៀតថា ក្លិបពុំបានដាក់រូបគេចោលនោះទេ ពោលបានព្យាយាមបំពេញនូវតម្រូវការរបស់ខ្លួន ទាំងការស្នាក់នៅ និងហូបចុក ក៏ដូចជាការទទួលរាក់ទាក់ និងស្រលាញ់រាប់អានយ៉ាងកក់ក្ដៅ មិនថាកីឡាកររួមក្រុម ក្រុមគ្រូបង្វឹក ឬថ្នាក់ដឹកនាំក្លិបនោះទេ។

ងាកទៅការហ្វឹកហាត់ជាមួយ Al Shahaniyan វិញ អតីតយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះប្រាប់ថា មានកម្រិតខ្ពស់ និងខ្លាំងជាងការហ្វឹកហាត់នៅកម្ពុជា ដែលទាមទារឱ្យមានការប្រឹងប្រែង​ អំណត់តស៊ូ និងភាពឆ្លាតវៃខ្ពស់ផងដែរ។

«ទៅដល់នោះបើនិយាយពីតាក់ទិច (Tactic) គឺគេលេង Press (ដាក់សម្ពាធ) ច្រើន អ៊ីចឹងពេលយើងប្រឹងហាត់ឱ្យបានតាមគេ កម្លាំងយើងក៏កើនឡើងច្រើនទៅតាមហ្នឹងដែរ។ គ្រប់ការហ្វឹកហាត់សុទ្ធតែខ្លាំង ហើយការហ្វឹកហាត់ Gym ក៏ខុសប្លែកពីយើងធ្លាប់ជួបដែរ។ បើនិយាយពីគ្រូវិញ មិនថាគ្រូធំ ឬជំនួយការទេ សុទ្ធតែបានជួយពង្រឹងខ្ញុំ ព្រោះជាកីឡាករថ្មី អ៊ីចឹងគាត់ជួយពន្យល់តាក់ទិច ទាំងក្នុងការប្រកួត និងការហ្វឹកហាត់ គាត់ជួយបានច្រើនមែនទេ។ ខ្ញុំគិតថាវាជារឿងប្រសើរមួយដែរ ដែលខ្ញុំបានចូលរួមជាមួយក្លិបមួយនេះ ដោយបានទទួលនូវបទពិសោធ និងបានជួបនូវអ្វីដែលមិនធ្លាប់ជួបប្រទះកន្លងមក»

យុវជនមានប្រភពពីខេត្តកោះកុងដដែលបន្ថែមថា គេនឹងព្យាយាមយកចិត្តទុកដាក់ហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែមទៀត ពេលត្រលប់ទៅកាតាវិញ ដើម្បីបង្ហាញឱ្យឃើញថា កីឡាករខ្មែរក៏អាចធ្វើបាន មិនចាញ់ជនជាតិផ្សេងនោះឡើយ។

រំឭកថា សៀង ចន្ធា បានផ្លាស់ពីក្លិបបាល់ទាត់បឹងកេត ទៅចូលរួមជាមួយក្លិបលីគលំដាប់ទី 2 កាតា Al Shahaniyan ក្នុងកិច្ចសន្យាខ្ចីជើង 1រដូវកាល៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ជើងខ្លាំងស្នូកឃ័រ O’Sullivan គ្រងជើងឯក Shanghai Masters ជាប់គ្នា 4ឆ្នាំ

កំពូលកីឡាករស្នូកឃ័រអង់គ្លេស Ronnie O’Sullivan នៅតែជាជើងឯកការប្រកួតពានរង្វាន់ Shanghai Masters 4ឆ្នាំជាប់គ្នា បន្ទាប់ពីជ័យជំនះលើកីឡាករប៊ែលហ្ស៊ិក Luca Brecel នៅវគ្គផ្តាច់ព្រ័ត្រ 11-9 ហ្វ្រេម។ O’Sullivan ត្រូវបាន​ …