Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ក្រោយរងការរិះគន់រឿងស្រលាញ់លុយ Henderson ទទួលការអន់ចិត្តពីសហគមន៍ LGBTQ+ ថែមទៀត

ការផ្ទេរទៅកាន់ក្លិប Al-Ettifaq នៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League របស់ខ្សែបម្រើហង្សក្រហម Jordan Henderson ត្រូវបានសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ ចាត់ទុកថា ជាការ «លែងរវល់អើពើ» នឹងពួកគេ ដ្បិតកន្លងមក កីឡាករវ័យ ៣៣ឆ្នាំរូបនេះ តែងតែចេញមុខយ៉ាងសកម្មក្នុងការគាំទ្រ

សកម្មភាពទាមទារសិទ្ធិសេរីភាពរបស់ LGBTQ+ ប៉ុន្តែនៅប្រទេសអារ៉ាប៊ីសាអូឌីតវិញ ការស្រលាញ់ភេទដូចគ្នា គឺជារឿងខុសច្បាប់។

ការលើកយកចំនុចអវិជ្ជមាន ពីដំណើរផ្ទេររបស់ Hendo ទៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងសហគមន៍ LGBTQ+ នេះ បានធ្វើឱ្យសមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបខាងលើ ពិបាកចិត្តយ៉ាងខ្លាំង ហើយបានសង្កត់ធ្ងន់ថា វាពិតជាឈឺចាប់ខ្លាំងណាស់ ដែលរូបគេទទួលបានការរិះគន់បែបនេះ។

«ខ្ញុំតែងតែខ្វល់ខ្វាយគ្រប់រឿងរ៉ាវ ដែលខ្ញុំបានចូលរួម ក៏ដូចជាសកម្មភាពរបស់សហគមន៍ផ្សេងៗ គឺខ្ញុំពិតជាយកចិត្តទុកដាក់ទៅលើរឿងទាំងអស់នោះណាស់។ ប៉ុន្តែសម្រាប់ការរិះគន់ថា ខ្ញុំបានឈប់រវីរវល់នឹងពួកគេ ពិតជាធ្វើឱ្យខ្ញុំឈឺចាប់ណាស់»។ អ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះ គឺខ្ញុំសូមទោស! ខ្ញុំសូមទោស ដែលបានធ្វើឱ្យពួកគេមានអារម្មណ៍បែបនេះ។ ប៉ុន្តែខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាដែរថា ខ្ញុំមិនបានផ្លាស់ប្តូរអ្វីទាំងអស់»។

បន្ថែមលើនេះ Henderson បានរំឭកពីសកម្មភាពគាំទ្រដល់ការទាមទារសិទ្ធិរបស់ LGBTQ+ នាពេលកន្លងមក ដោយអះអាងថា ខ្លួនធ្លាប់ធ្វើកិច្ចការជាច្រើនក្នុងបុព្វហេតុរបស់សហគមន៍មួយនេះ ព្រោះគេយល់ពីភាពស្មើគ្នារបស់មនុស្សជាតិ ហើយសមាជិកគ្រួសារ និងមិត្តភក្តិមួយចំនួនរបស់គេ ក៏ស្ថិតក្នុងចង្កោម LGBTQ+ នោះដែរ។ 

«ខ្ញុំធ្លាប់ធ្វើការងារ និងសកម្មភាពជាច្រើន ក្នុងន័យជួយដល់សហគមន៍ LGBTQ+ ទៅតាមអ្វីដែលខ្ញុំអាចធ្វើ ដោយមិនគិតពីផលចំណេញអ្វីទាំងអស់។ ខ្ញុំបានពាក់ខ្សែដៃ ដែលមាននិមិត្តសញ្ញា Pride របស់សហគមន៍ LGBTQ+។ ខ្ញុំបានស្លាកប្រធានក្រុម ដែលមាននិមិត្តសញ្ញា Pride របស់សហគមន៍ LGBTQ+។ ខ្ញុំបានបើកចំហទៅកាន់មនុស្សនៅក្នុងសហគមន៍ទាំងអស់ ក្នុងការប្រើឈ្មោះរបស់ខ្ញុំ ដើម្បីជួយដល់សកម្មភាពទាមទាររបស់ពួកគេ។ នោះជាអ្វីដែលខ្ញុំធ្លាប់ព្យាយាមធ្វើសម្រាប់ LGBTQ+»

គួរដឹងដែរថា Jordan Henderson ក្រោយរួមរស់នៅ​ Anfield អស់ 12រដូវកាល គេបានផ្ទេរទៅកាន់ក្លិបបាល់ទាត់ Al Ettifaq កាលពីខែសីហា ដែលធ្វើឱ្យគេបានជួបនឹងអតីតមិត្តរួមក្រុម Steven Gerrard ដែលបច្ចុប្បន្នជាអ្នកចាត់ការនៅទីនោះ។

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …