លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ក្លិប Real Madrid ប្រកាសពីការនាំយក Bellingham ពីក្លិប Dortmund

ក្លិប Real Madrid បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិអង់គ្លេស Jude Bellingham ជាផ្លូវការពីក្លិប Borussia Dortmund កាលពីថ្ងៃពុធ ទី14 ខែមិថុនា កន្លងទៅ ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន103លានអឺរ៉ូ (ស្មើនឹង111,29លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧត្ថម្ភនានាបន្ថែមទៀត។

នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុមយក្សអេស្ប៉ាញមួយនេះ។ Bellingham ដែលនឹងអវត្តមានក្នុងការប្រកួតជម្រុះ Euro 2024 របស់អង់គ្លេសខាងមុខនេះ ដោយសារតែរបួសនោះ នឹងត្រូវប្រកាសបង្ហាញមុខជាផ្លូវការក្នុងនាមជាកីឡាកររបស់ Real Madrid នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានចុះកិច្ចសន្យារយៈពេល6ឆ្នាំ។ ក្លិប Dortmund បានបញ្ជាក់ថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Real កាលពីសប្តាហ៍មុន ក្នុងការផ្ទេរមួយដែលបូកបន្ថែមទាំងប្រាក់ឧបត្ថម្ភនានាផងដែរ ដែលអាចនឹងធ្វើឲ្យតម្លៃខ្លួនសរុបកើនឡើង30%បន្ថែមទៀត។

Bellingham គឺជាកីឡាករទី3ដែលក្លិប Real Madrid ក្នុងតម្លៃខ្លួនយ៉ាងហោចណាស់100លានអឺរ៉ូ ក្រោយពីនាំយក Gareth Bale (ឆ្នាំ 2013) និង Eden Hazard (ឆ្នាំ 2019)។ Real បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបរបស់យើងបានចុះហត្ថលេខាជាមួយនឹងកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏មានទេពកោសល្យបំផុតក្នុងពិភពលោក ពោលគឺខ្សែបម្រើម្នាក់មកពីក្លិប Borussia Dortmund និងមកដល់ទីក្រុង Madrid ក្រោយពីជាប់ជាកីឡាករដ៏ឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Bundesliga»៕

ប្រភពព័ត៌មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …