Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

បញ្ជីកីឡាករ Euro អាល្លឺម៉ង់មាន Neuer និង Kroos តែគ្មាន Mats Hummels

អ្នកចាំទី Bayern Munich, Manuel Neuer និងខ្សែបម្រើ Real Madrid, Toni Kroos បានស្ថិតក្នុងបញ្ជីឈ្មោះ បឋមនៃក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro 2024 តែមិនមានខ្សែការពារ Dortmund, Mats Hummels ឡើយ។ កីឡាករវ័យ 34 ឆ្នាំ Toni Kroos បានប្រកាសចូល

និវត្តន៍ពីក្រុមជម្រើសជាតិកាលពីខែកក្កដាឆ្នាំ 2021 តែក៏បានត្រលប់មកវិញកាលពីខែមីនា ក្រោយទទួលបានការលួងលោម ចរចារបស់គ្រូបង្គោលអាល្លឺម៉ង់លោក Julen Nagelsmann។ចំណែកអ្នកចាំទីវ័យ 38 ឆ្នាំ​ Manuel Neuer ខកខានពីក្រុមជម្រើសជាតិតាំងពីឆ្នាំ 2022 ដោយសាររបួសបាក់ជើងនៅ World Cup កាតា។

ដោយឡែក Mats Hummels និង Julian Brandt ដែលជាកីឡាករសំខាន់របស់​ Dortmund ដែលនាំក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ មិនស្ថិតក្នុងបញ្ជី 27 នាក់របស់អាល្លឺម៉ង់ឡើយ ខណៈបញ្ជីនឹងកាត់សល់ 26 នាក់ក្រោយការប្រកួតមិត្តភាពកំដៅសាច់ដុំចុងក្រោយទល់នឹង អ៊ុយក្រែន និងក្រិកនៅខែមិថុនាខាងមុខ។

អាល្លឺម៉ង់នឹងចាប់ផ្តើមប្រកួតបើកឆាក Euro 2024 ដោយត្រូវជួបជាមួយស្កុតឡេននៅកីឡដ្ឋាន Allianz Arena ថ្ងៃទី 14 ខែក្រោយនេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ការរើសអើងជាតិសាសន៍អំឡុង Euro ធ្វើឱ្យ UEFA ផាកពិន័យប្រទេសចំនួន 7

សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចផាកពិន័យ សមាគមបាល់ទាត់ចំនួន 7 ក្នុងចំណោម 24 ប្រទេសដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro 2024 ពាក់ព័ន្ធនឹងបញ្ហារើសអើងដោយអ្នកគាំទ្ររបស់ពួកគេ។ ស៊ែប ក្រូអាស៊ី រ៉ូម៉ានី ស្លូវេនី …