Thursday , April 11 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Abraham, Chilwell និង Sancho ត្រូវ​អង់គ្លេស​ឃាត់​មិន​ឱ្យ​មក​ចូលរួម​ជាមួយ​ក្រុម

ឡុងដ៍៖ កីឡាករ​ទាំង ២ រូប របស់​ក្រុម Chelsea គឺ Tammy Abraham និង Ben Chilwell ព្រម​ទាំង​កីឡាករ Jadon Sancho របស់​ក្រុម Borussia Dortmund នឹង​មិន​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​នេះ​ទេ ក្រោយ​អ្នក​ទាំង ៣​ មាន​មុខ​ក្នុង​វីដេអូ​នៅ​ឯ​ពិធី​ជប់​លៀង ​១ ដែល​នោះ​​បង្ហាញ​យ៉ាង​ច្បាស់​ថា រំលោភ​លើ​គោលការណ៍​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូរ៉ូណា​។

Abraham និង Sancho ​ធ្វើ​ការ​សុំទោស ក្រោយ​មាន​ចេញ​​ខ្សែ​វីដេអូ​នោះ ដែល​បង្ហាញ​​ពី​រូបភាព​នៃ​កីឡាករ​ទាំង​នោះ ​ចូលរួម​​ខួប​កំណើត​របស់​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម Chelsea នា​ក្រុង​ឡុងដ៍ ជាមួយ​នឹង​វត្ត​មាន​របស់​មនុស្ស​លើស​ពី ៦ ​នាក់ កាល​ពី​ថ្ងៃ​សៅរ៍។ តាម​គោលការណ៍​ណែនាំ​ចុង​ក្រោយ​របស់​អង់គ្លេស មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំ​លើស​ពី ៦ ​នាក់​ឡើយ​។​

សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស ​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​ថា​៖ «​ជា​ការ​ការពារ​ទុក​ជាមុន ប្រសិន​បើ​មាន​ហានិភ័យ​ណា​មួយ​ចំពោះ​ក្រុម​ធំ អ៊ីចឹង​ការ​មក​ចូលរួម​របស់ Tammy Abraham, Ben Chilwell និង Jadon Sancho ត្រូវ​ផ្អាក​សិន​។ នេះ​ជា​ការ​ទុក​ពេល​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ពី​ការ​ជួប​ជុំ ដែល​មាន​ការ​ចូលរួម​របស់​កីឡាករ​​ទាំង ៣ ​រូប​»​។

កីឡាករ Abraham ​ប្រាប់​កាសែត The Sun ថា​៖ «​ខ្ញុំ​បាន​មក​ផ្ទះ ហើយ​​ជួប​នឹង​ការ​រៀបចំ​ពញ្ញាក់​អារម្មណ៍​តូច​មួយ។ ទោះ​ជា​ខ្ញុំ​មិន​ដឹង​ថា នេះ​ត្រូវ​បាន​រៀបចំ​ទុក​ក៏​ដោយ ក៏​ខ្ញុំ​ចង់​សុំទោស​ដោយ​​ស្មោះ​អស់​ពី​ចិត្ត​សម្រាប់​ការ​យល់​មិន​ដល់​ក្នុង​ការ​ចូលរួម​​ពិធី​ជួប​ជុំ​នេះ​។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ពេល​នេះ គឺ​ខ្ញុំ​ទទួល​បាន​មេរៀន​ពី​កំហុស​លើក​នេះ។ ខ្ញុំ​សុំទោស​គ្រប់គ្នា ហើយ​ធានា​ថា នឹង​គ្មាន​រឿង​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​ទេ​»​។

ចំណែក​ Sancho ​សរសេរ​ផូស្ត​តាម​គណនី Instagram ​ថា​៖ «​ខ្ញុំ​សុំ​ការ​អភ័យ​ទោស​ចំពោះ​ការ​រំលោភ​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល ហើយ​បើ​ទោះបី​ខ្ញុំ​មិន​បាន​ដឹង​ពី​ចំនួន​អ្នក​មក​ចូលរួម​កម្មវិធី​ក៏​ពិត​មែន តែ​ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​នូវ​ទង្វើ​របស់​ខ្ញុំ​»​។

 

គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ទាំង ៣ ​រូប​នេះ នឹង​មាន​វត្តមាន ឬ​អត់​ ពេល​ក្រុម​អង់គ្លេស​ប៉ះ​ក្រុម​​វេលល៍ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​បន្ទាប់​មក​ប្រកួត​ជាមួយ​នឹង​ក្រុម​ភ្ញៀវ​បែលហ្ស៊ិក និង​ដាណឺម៉ាក សម្រាប់​កម្មវិធី Nations League​៕ AFP/VN

About reansey

Check Also

Liverpool ឡើងកំពូលតារា Premier League ក្រោយ Man City និង Arsenal ស្មើគ្នា

ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញថាខ្លួនជាបេក្ខភាពប្រជែងជើងឯកដ៏មានសក្តានុពលដោយបានធ្វើឱ្យក្រុមការពារតំណែងជើងឯក Manchester City បានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Etihad ដែលបានបើកផ្លូវឱ្យហង្សក្រហម Liverpool ឡើងកាន់កាប់កំពូលតារាងនៃក្របខណ្ឌ English