លោក Jurgen Klopp បាននិយាយថា លោកមានការធូរស្រាលក្នុងការឆ្លងផុតខែមករា ខណៈដែល Liverpool នៅតែរក្សាស្ថិតក្នុងការប្រជែងពានក្របខ័ណ្ឌ Premier League ក្រោយពីបានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល 3-1 កាលពីថ្ងៃអាទិត្យ។ ក្រុមរបស់លោក Klopp បានបង្ហាញពីទម្រង់លេងយ៉ាងល្អនៅតង់ទី1
បើទោះបីអវត្តមានតារាឆ្នើម Mohamed Salah និង Sadio Mane ដោយសារតែត្រូវបំពេញកាតព្វកិច្ចក្នុងយុទ្ធនាការ Africa Cup of Nations ក៏ដោយ ខណៈដែលពួកគេបាននាំមុខ 2-0 តាមរយៈគ្រាប់បាល់របស់កីឡាករ Virgil van Dijk និង Alex Oxlade-Chamberlain។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេក៏ត្រូវការអ្នកចាំទី Alisson Becker ដើម្បីសង្គ្រោះពួកគេផងដែរ ហើយគ្រាប់បាល់ប៉េណាល់ដ៏ចម្រូងចម្រាស់ដែលរកបានដោយ Fabinho បានបំពេញជ័យជម្នះរបស់ក្រុមហង្សក្រហមតែម្តង ដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយ Manchester City នៅលើកំពូលតារាង មកនៅត្រឹម9ពិន្ទុ។ លោក Klopp បានឲ្យដឹងថា៖ «ពិតណាស់ ជាប្រវត្តិសាស្ត្រ ខែមករា គឺជាដំណាក់កាលដ៏លំបាកសម្រាប់យើង។ អ្នកលេងដោយគ្មានកីឡាករឆ្នើម3នាក់នៅអាហ្រ្វិក និងកីឡាករ2-3នាក់ផ្សេងទៀត ហេតុនេះ យើងមានក្រុមកីឡាករតូចមួយដែលអាចឆ្លងផុតដំណាក់កាលនេះ ហើយពួកគេធ្វើបានយ៉ាងល្អ»៕
ប្រភពព័ត៌មាន៖ Channel News Asia