ខ្សែបម្រើវ័យក្មេង Pedri បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅតង់ទី២ ខណៈដែលក្រុម Barcelona បានផ្តួលក្រុម Sevilla ក្នុងលទ្ធផល ១-០ ដើម្បីឡើងឈរលេខលើតារាងក្របខ័ណ្ឌ La Liga និងរក្សាក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមពាន។ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងតង់ទី១ ខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះ
បានបង្ហាញពីសមត្ថភាពគ្រប់គ្រងបាល់យ៉ាងល្អនៅជ្រុងម្ខាងនៃប្រអប់ទី មុននឹងស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ Barca បានខ្ជះខ្ជាយឱកាសជាច្រើន ក្នុងពេលប្រកួតជាមួយនឹងក្រុម Sevilla នាកីឡដ្ឋាន Camp Nou នៅមុនពេលកីឡាករវ័យ១៩ឆ្នាំ Pedri បានកាត់សេចក្តីក្នុងការប្រកួតនេះ ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យ ក្រោយពីបានអូសបាល់ទៅជ្រុងម្ខាង មុននឹងស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ ជ័យជម្នះនេះ ជួយឲ្យ Barcelona រក្សាការវិលទៅរកភាពខ្លាំងវិញ ខណៈដែលពួកគេបានវិលត្រឡប់ពីការយកឈ្នះលើក្រុម Real Madrid យ៉ាងកក់ក្តៅក្នុងលទ្ធផល ៤-០ នៅមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ តាមរយៈការយកឈ្នះលើក្រុមមួយ ដែលបានក្លាយជាគូប្រជែងរបស់ក្រុម Real Madrid យ៉ាងប្រកៀកប្រកិតនៅរដូវកាលនេះ៕
ប្រភពព័ត៌មាន៖ BBC