Saturday , October 12 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ម្ចាស់ខ្សែក្រវ៉ាត់ WBC Tyson Fury ត្រៀមជួបអ្នកលេង MMA Francis Ngannou នៅខែតុលា

ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury នឹងត្រូវឡើងសង្វៀន ជួបជាមួយអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ UFC Francis Ngannou នៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី28 ខែតុលា ក្នុងការប្រកួតប្រើច្បាប់ប្រដាល់សកល។ មុនព្រឹត្តិការណ៍ប្រកួតនេះមកដល់ អ្នកទាំងពីរបានបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មាន នៅទីក្រុង Riyadh 

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមិនមានការ​ប្រឈមមុខគ្នាតឹងសរសៃកឡើយ។ មិនមានការឌឺដងគ្នាឡើយ ផ្ទុយទៅវិញកីឡាករទាំងពីរបាននិយាយចំអកគ្នា តាមបែបលេងសើច ហើយក៏កោតសរសើរគ្នាទៅវិញទៅមក ជាពិសេសម្ចាស់ខ្សែក្រវាត់ទំងន់ធ្ងន់ WBC, Tyson Fury និយាយថា ការប្រកួតទល់នឹងកីឡាករកាមេរូន Ngannou នឹងជាការប្រកួតដ៏លំបាកសម្រាប់រូបគេ។ 

តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែលជាម្ចាស់ជើងឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។ 

កីឡាករវ័យ 34 ឆ្នាំ Tyson Fury ខកខានមិនបានឡើងសង្វៀនប្រកួត ចាប់តាំងពីការប្រកួតដែលគេអាចការពារខ្សែក្រវាត់ WBC របស់ខ្លួនបាន នៅពេលយកឈ្នះនៅទឹកទី 10 លើមិត្តរួមជាតិអង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។ 

ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវបានដកខ្សែក្រវាត់ទម្ងន់ធ្ងន់របស់ខ្លួន បន្ទាប់ពីមានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករា ឆ្នាំ 2023 នេះ។ កីឡាករវ័យ 36 ឆ្នាំរូបនេះ មានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន 20លើក ឈ្នះ 17 ចាញ់ 3 និងផ្តួលគូប្រកួតនៅលើសង្វៀន 12លើក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Arsenal អាចនឹងលេងដោយគ្មាន Martin Odegaard រយៈពេល​វែង

ខ្សែបម្រើ Arsenal, Martin Odegaard បានទទួលរងរបួសកជើងអំឡុងពេលលេងឱ្យក្រុមជម្រើសជាតិន័រវេសយកឈ្នះអូទ្រីស 2-1 ក្របខណ្ឌ UEFA Nations League យប់ម្សិលមិញ ដែលមើលទៅប្រឈមសម្រាករយៈពេលយូរ។ កីឡាករវ័យ 25 ឆ្នាំរូបនេះ …