អតីតកីឡាករវាយកូនបាល់លេខមួយពិភពលោក Andy Murray បានប្រកាសពីគម្រោងចូលនិវត្តន៍របស់ខ្លួន ក្រោយចប់អូឡាំពិករដូវក្តៅទីក្រុងប៉ារីសប្រទេសបារាំង។ កីឡាករវ័យ 37 ឆ្នាំរូបនេះមានគម្រោងចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះលេងវិញ្ញាសារឯកត្តជន និងវិញ្ញាសារវាយគូដែលនឹងជាព្រឹត្តិការណ៍អូឡាំពិកទី 5 ដែល
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បុរសសញ្ជាតិស្កុតឡេនរូបនេះចូលរួម។
សរសេរនៅលើបណ្តាញសង្គម X Andy Murray បានឱ្យដឹងថា ការមកដល់ទីក្រុងប៉ារីសនៅពេលនេះ គឺការប្រកួតចុងក្រោយរបស់ខ្លួន នឹងមានមោទនភាព ដែលបានប្រកាសតំណាងឱ្យក្រុមអត្តពលិកចក្រភពអង់គ្លេសម្តងទៀត។
Andy Murray ធ្លាប់បានចូលរួមអូឡាំពិកដំបូងរបស់ខ្លួននៅឆ្នាំ 2008 ទីក្រុងប៉េកាំង តែចាញ់ត្រឹមជុំដំបូងក្រោមស្នាដៃកីឡាករម្ចាស់ផ្ទះ Lu Yen-hsun។ បួនឆ្នាំក្រោយមក Murray បានឈ្នះមេដាយមាសនៅអូឡាំពិកទីក្រុងឡុងដ៍ក្រោយយកឈ្នះ Roger Federer នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករស្កុតឡេនរូបនេះ បួនឆ្នាំក្រោយមកក៏បានក្លាយជាកីឡាករវាយកូនបាល់ដំបូងដែលបានឈ្នះមេដាយមាសវិញ្ញាសារឯកត្តជនពីរលើកក្រោយយកឈ្នះកីឡាករអាហ្សង់ទីន Juan Martin del Potro នៅវគ្គផ្តាច់ព្រ័ត្រអូឡាំពិកទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលឆ្នាំ 2016។
ឈានដល់អូឡាំពិកទីក្រុងតូក្យូ 2020 ដែលលើកមក 2021 Andy Murray បានដកខ្លួនពីវិញ្ញាសារឯកត្តជន តែប្រកួតវិញ្ញាសារវាយគូចាប់ដៃគូជាមួយ Joe Salisbury។
នៅអូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះ Murray នឹងចាប់ដៃគូជាមួយ Dan Evans សម្រាប់វិញ្ញាសារវាយគូ។ កីឡាករវាយកូនបាល់នឹងចាប់ផ្តើមនៅលើទីលាន Roland Garros ពីថ្ងៃទី 27 ខែកក្កដាដល់ថ្ងៃទី 4 ខែសីហា៕