ការប្រជែងជើងឯកពិភពលោករវាងកីឡាករទាំងពីរ Max Verstappen និង Lando Norris បញ្ចប់ដោយភាពចម្រូសចម្រាសតែ Verstappen កើនពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក។ កីឡាករហូឡង់ Max Verstappen បានយកឈ្នះការប្រណាំង Sprint Race កាលពីថ្ងៃសៅរ៍ ខណៈដែល Lando Norris ឈ្នះការ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ប្រណាំងយកទីចេញដំណើរ Pole Position។ ថ្វីបើចេញដំណើរមុខគេ Norris ត្រូវបានគូប្រជែង Verstappen ព្យាយាមវ៉ាជែងតាំងពីផ្លូវបត់ដំបូង តែពេលនោះ ហើយដែលកីឡាកររបស់ Ferrari, Charles Leclerc ឆក់យកការនាំមុខ និងរក្សាការនាំមុខនេះរហូតដល់ទីព្រ័ត្រ ស្របពេលដែលមិត្តរួមក្រុម Carlos Sainz ទទួលបានចំណាត់ថ្នាក់លេខពីរ។ Verstappen បានរក្សាការនាំមុខលើ Norris រហូតជិតដល់ទីបញ្ចប់ទើប Norris អាចវ៉ាវិញបាន តែការវ៉ារបស់ Norris ខុសនឹងច្បាប់របស់ F1 ដែលត្រូវពិន័យ 5 វិនាទី មានន័យថា Norris បញ្ចប់នៅចំណាត់ថ្នាក់លេខ 4 ឯ Verstappen លេខ 3។ ការនេះធ្វើឱ្យជើងឯកពិភពលោកបីសម័យ Max Verstappen ពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោកទៅលើ Lando Norris ដល់ 57 ពិន្ទុ ស្របពេលដែលនៅសល់ត្រឹម 5 ទីលានទៀតប៉ុណ្ណោះបញ្ចប់រដូវកាលនេះ។ Formula One មិនទាន់ទៅណាឆ្ងាយពីទ្វីបអាមេរិកឡើយ ដោយនឹងត្រូវបន្តទៅទឹកដីម៉ិកស៊ិកចុងសប្តាហ៍នេះ៕