Saturday , October 19 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

គ្រូជម្រើសជាតិ U17 បង្ហាញបញ្ជីយុវជន 46នាក់ត្រៀម AFC U17 Asian Cup 2025

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញវត្តមានកីឡាករយុវជនចំនួន 46នាក់ ដែលត្រូវបានកោះហៅធ្វើតេស្ដសមត្ថភាពដំណាក់កាលទី1 នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម 17ឆ្នាំកម្ពុជា ដើម្បីត្រៀមការប្រកួតជើងឯកយុវជនអាស៊ី AFC U17 Asian Cup Saudi Arabia 2025 វគ្គជម្រុះពូលB ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី27 ខែតុលា ឆ្នាំ2024 ខាងមុខ ។

យុវជនដែលត្រូវបានកោះហៅមកធ្វើតេស្ដនេះដែរ រួមមានកីឡាករថ្នាលយុវជនក្លិបព្រះខ័នរាជស្វាយរៀង 5នាក់, ភ្នំពេញក្រោន 5នាក់, ISI ដង្កោសែនជ័យ 5នាក់, Tiffy Army 5នាក់, វិសាខា 5នាក់, ណាហ្គាវើលដ៏ 4នាក់, បឹងកេត 4នាក់, សៀមរាបយូណាយធីត 4នាក់, អង្គរថាយហ្គឺរ 3នាក់, សាលាបាល់ទាត់ជាតិបាទី 3នាក់ និងសាលាតម្រង់ទិសរាជធានីភ្នំពេញ 3នាក់ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺសហព័ន្ធបានប្រគល់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិអាយុក្រោម 17ឆ្នាំកម្ពុជានេះ ដល់លោក Gyoyoku Kuji ដ្បិតបច្ចុប្បន្នបុរសជនជាតិជប៉ុនរូបនេះ ក៏កំពុងមានភារកិច្ចដឹកនាំក្រុមជម្រើសជាតិអាយុក្រោម 19៩ឆ្នាំកម្ពុជា ត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup China 2025 នៅឆាយនីសតៃប៉ិ ចាប់ពីថ្ងៃទី21 ដល់ថ្ងៃទី29 ខែកញ្ញា ឆ្នាំ2024 ខាងមុខផងដែរ ។

គួរដឹងថា បន្ទាប់ពីបង្ហាញបញ្ជីឈ្មោះកីឡាករបឋម 46នាក់ លោក Gyoyoku Kuji បានធ្វើការប្រមូលផ្ដុំធ្វើតេស្ដដំណាក់កាលទី1 ភ្លាមៗ កាលពីល្ងាចថ្ងៃទី03 ខែកញ្ញា ឆ្នាំ2024 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីឈានទៅចម្រាញ់កីឡាករឆ្នើមៗចូលរួមជាមួយក្រុមជម្រើសជាតិ U17 កម្ពុជា ត្រៀមបើកទ្វារផ្ទះស្វាគមន៍គូប្រជែង 4ក្រុមផ្សេងទៀត ក្នុងពូលB នាចុងខែតុលាខាងមុខ គឺមានក្រុមជម្រើសជាតិ U17 អាហ្គានីស្ថាន, បង់ក្លាដេស, ហ្វីលីពីន និងក្រុមយុវជនម៉ាកាវ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជារងបរាជ័យ 3-0 នៅទឹកដីហុងកុង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃអង្គារ ។ យ៉ាងណាមិញអ្នកគាំទ្របានមើលឃើញនូវភាពវិជ្ជមានមួយចំនួន ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា ។ ជំនួបមិត្តភាពទល់នឹងក្រុមសម្បូរដោយ