វិញ្ញាសាកីឡាបាល់ទាត់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស 2024 បានចាប់ផ្តើមនៅថ្ងៃពុធម្សិលមិញ តែក៏ពេញដោយភាពចលាចល អំឡុងជ័យជំនះរបស់ក្រុម U23 ម៉ារ៉ុកលើអាហ្សង់ទីននៅទីក្រុង Saint Etienne។
ភាពអនាធិបតេយ្យរបស់អ្នកគាំទ្រ បានធ្វើឱ្យការប្រកួតត្រូវពន្យាពេលជិតពីរម៉ោង ហើយចុងក្រោយត្រូវបញ្ចប់ដោយ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
គ្មានអ្នកទស្សនា។
ម៉ារ៉ុកបាននាំមុខ 2-0 មុនលើអាហ្សង់ទីន មុនពេលដែលក្រុមរបស់លោក Javier Mascherano តាមបានមួយគ្រាប់វិញ។ បន្ទាប់មក Cristian Medina ក៏ស៊ុតតាមស្មើឱ្យអាហ្សង់ទីន 2-2 ជាពេលដែលភាពចលាចលកើតឡើង ដោយអ្នកគាំទ្រម៉ារ៉ុកបានចោលកំប៉ុងទឹក ដបទឹក និងមានទាំងកាំជ្រួចចូលក្នុងទីលានពេលអាហ្សង់ទីនអបអរគ្រាប់តាមស្មើ។
អ្នកគាំទ្រម៉ារ៉ុកបានរត់ចូលទីលាន ខ្លះត្រូវបានឃាត់ខ្លួនដោយសន្តិសុខ មុនពេលដែលកងកម្លាំងបង្ក្រាបបាតុកម្ម ជម្លៀសកីឡាករចេញពីទីលាន។ ក្រោយមកអ្នកគាំទ្រក្នុងកីឡដ្ឋានក៏ត្រូវប្រកាសឱ្យចាកចេញពីកីឡដ្ឋាន ដោយមិនដឹងថាការប្រកួតត្រូវបញ្ចប់បែបណា។
មុនការប្រកួតចាប់ផ្តើមឡើងវិញរយៈពេល 3 នាទីចុងក្រោយនោះ ក៏មានការប្រកាសថាគ្រាប់បាល់តាមស្មើរបស់ Medina ស្ថិតក្នុងជំហរក្រៅល្បែង មានន័យថាម៉ារ៉ុកបន្តការនាំមុខ 2-1 និងរក្សាដល់ចប់ការប្រកួតបង្គ្រប់នោះ។
សូមបញ្ជាក់ថា ពីរគ្រាប់របស់ម៉ារ៉ុកធ្វើបានដោយ Soufiane Rahimi ខណៈមួយគ្រាប់របស់អាហ្សង់ទីនធ្វើបានដោយ Guiliano Simeone ដែលជាកូនប្រុសរបស់អតីតខ្សែបម្រើអាហ្សង់ទីន បច្ចុប្បន្នអ្នកចាត់ការ Atletico Madrid លោក Diego Simeone ។
រំលឹកថា អាហ្សង់ទីនធ្លាប់ឈ្នះមេដាយមាសអូឡាំពិកចុងក្រោយនៅឆ្នាំ 2001 និង 2008 ដោយនៅពេលនោះ មានអតីតខ្សែបម្រើ Liverpool, Javier Mascherano ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមអាហ្សង់ទីនមកកាន់អូឡាំពិកនេះ។ អាហ្សង់ទីននៅពេលនេះ ត្រូវការជ័យជំនះនៅពេលជួបអ៊ីរ៉ាក់ និងអ៊ុយក្រែន៕