ក្រុមតោខៀវ Chelsea បានវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ៤នៃក្របខ័ណ្ឌ Premier League វិញ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Brighton កាលពីថ្ងៃអង្គារ ប៉ុន្តែ លទ្ធផលនេះ ត្រូវបានមើលរំលងទាំងស្រុង ដោយសារតែតួនាទីរបស់កិ្លបនេះ ក្នុងសំណើនៃការបង្កើតក្របខ័ណ្ឌ European Super League។ នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Stamford Bridge ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានសេចក្តីរាយការណ៍ថា លោក Roman Abramovich ម្ចាស់ក្លិប Chelsea បានសម្រេចដកខ្លួនចេញពីគម្រោងបំបែកពានដ៏ចម្រូងចម្រាស់នោះ។
អានបន្ដ>>ក្លិបទាំង6របស់អង់គ្លេស ដកខ្លួនចេញពីគម្រោងបង្កើតពាន Super League
រាល់ក្លិបទាំង៦របស់ក្របខ័ណ្ឌ Premier League ដែលចូលរួមក្នុងគម្រោងបង្កើតក្របខ័ណ្ឌ European Super League បានដកខ្លួនចេញពីផ្លូវការហើយកាលពីថ្ងៃអង្គារ។ Manchester City គឺជាក្លិបដំបូងគេដែលបានដកខ្លួន ក្រោយពី Chelsea បានបង្ហាញពីសញ្ញានៃបំណងរបស់គេក្នុងការធ្វើបែបនេះដែរ តាមរយៈការត្រៀមឯកសារនានា ដើម្បីដកខ្លួន។ ក្លិបបួនផ្សេងទៀត រួមមាន Arsenal, Liverpool, Manchester United និង Tottenham ក៏សម្រេចចិត្តដកខ្លួនផងដែរ។
អានបន្ដ>>