ការប្រជែងដណ្តើមកៅអីក្នុងក្របខ័ណ្ឌ Champions League តាមរយៈចំណាត់ថ្នាក់ក្នុង Premier League នៅរដូវកាលនេះ នឹងឈានដល់ការកាត់សេចក្តីក្នុងដំណាក់កាលចុងក្រោយ នាចុងសប្តាហ៍នេះ។ ក្រុមខ្លាំង៣ រួមមាន Chelsea, Liverpool និង Leicester នៅសល់រយៈពេល៩០នាទីទៀតដើម្បីប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។
អានបន្ដ>>Chelsea បំពេញការសងសឹកលើ Leicester ដើម្បីឡើងឈរលេខ៣
ក្រុមតោខៀវ Chelsea កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ បន្ទាប់ពីបណ្តើមបានជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល ២-១ លើក្រុម Leicester កាលពីថ្ងៃអង្គារ។ ជ័យជម្នះនេះ មានន័យថា Chelsea បានបំពេញការសងសឹករបស់ខ្លួនភ្លាមៗ ចំពោះការចាញ់ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតដណ្តើមពាន FA Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍។
អានបន្ដ>>Leicester ផ្តួល Chelsea ដើម្បីលើកពាន FA Cup ជាលើកដំបូង
Leicester City បានឈ្នះពាន FA Cup ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររយៈពេល១៣៧ឆ្នាំរបស់ក្លិបនេះ កាលពីថ្ងៃសៅរ៍ ខណៈដែលគ្រាប់បាល់ស៊ុតពីចម្ងាយយ៉ាងល្អរបស់ខ្សែបម្រើ Youri Tielemans បានផ្តួលក្រុម Chelsea ក្នុងលទ្ធផល ១-០ នៅពីមុខអ្នកគាំទ្រចំនួន២២០០០នាក់ នាកីឡដ្ឋាន Wembley។
អានបន្ដ>>Man City សម្លឹងរកការឈ្នះពាន Premier league ពេលប៉ះ Chelsea
ក្រុម Manchester City និង Chelsea នឹងត្រូវប្រកួតគ្នាដើម្បីដណ្តើមពានដ៏ធំបំផុតក្នុងកីឡាបាល់ទាត់កម្រិតក្លិបរបស់អឺរ៉ុបនៅចុងខែនេះ ប៉ុន្តែ ក្លិបទាំង២នៅសល់សមិទ្ធផលជាច្រើនដែលត្រូវដណ្តើមយក នៅពេលដែលពួកគេជួបគ្នាក្នុងជំនួបសាកល្បងនៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍។
អានបន្ដ>>Chelsea វិលទៅឈរលេខ4វិញ ទោះបីបានត្រឹមស្មើជាមួយ Brighton
ក្រុមតោខៀវ Chelsea បានវិលទៅឈរក្នុងចំណាត់ថ្នាក់លេខ៤នៃក្របខ័ណ្ឌ Premier League វិញ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Brighton កាលពីថ្ងៃអង្គារ ប៉ុន្តែ លទ្ធផលនេះ ត្រូវបានមើលរំលងទាំងស្រុង ដោយសារតែតួនាទីរបស់កិ្លបនេះ ក្នុងសំណើនៃការបង្កើតក្របខ័ណ្ឌ European Super League។ នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Stamford Bridge ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានសេចក្តីរាយការណ៍ថា លោក Roman Abramovich ម្ចាស់ក្លិប Chelsea បានសម្រេចដកខ្លួនចេញពីគម្រោងបំបែកពានដ៏ចម្រូងចម្រាស់នោះ។
អានបន្ដ>>