ក្លិបបាល់ទាត់ Tottenham Hotspur បានចុះហត្ថលេខានាំយកអ្នកចាំទីវ័យ 21 ឆ្នាំសញ្ជាតិឆេក Antonin Kinsky ក្នុងតម្លៃ 12.5 លានផោនពីក្លិបឆេក Slavia Prague។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ មិនមានអ្នកចាំទីដៃទីមួយ Guglielmo Vicario ដែលមានរបួសបាក់កជើងតាំងពីថ្ងៃទី 24 ខែវិច្ឆិកាអំឡុង
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ជ័យជំនះ 4-0 លើ Manchester City។
Fraser Forster ជាអ្នកជំនួស ប៉ុន្តែវិបត្តិអ្នកចាំទីនៅ Spurs កាន់តែជ្រៅបន្ទាប់កីឡាករអង់គ្លេសរូបនេះអវត្តមានពីការប្រកួតកាលពីថ្ងៃសៅរ៍ដោយសារជំងឺ ហើយត្រូវដាក់អ្នកចាំទីដៃទីបីវ័យ 25 ឆ្នាំ Brandon Austin។
Spurs ឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម 11 ប្រកួតចុងក្រោយ និងចុងក្រោយបំផុតចាញ់ Newcastle 2-1 ធ្លាក់ដល់លេខ 12 នៅ Premier League។
សូមបញ្ជាក់ថា អ្នកចាំទីថ្មី Antonin Kinsky បានចុះហត្ថលេខាជាមួយ Spurs ដល់ឆ្នាំ 2031។
បន្ទាប់ពីផ្លាស់ពី Dukla Prague នៅឆ្នាំ 2021 Antonin Kinsky បានចំណាយពេលខ្ចីនៅ Slavia មុនផ្លាស់ផ្តាច់។
កីឡាកររបស់ក្រុមយុវជនអាយុក្រោម 21 ឆ្នាំឆេករូបនេះ បានបង្ហាញខ្លួនឱ្យ Slavia Prague 24 ប្រកួត រក្សាសំណាញ់ទី Clean sheet បាន 19 ប្រកួត៕