IFA បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប៊ីសាអូឌីត Aramco។ កិច្ចព្រមព្រៀងនេះមានសុពលភាពរហូតដល់ឆ្នាំ 2027 ដោយផ្តល់សិទ្ធិឧបត្ថម្ភធំ Aramco សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកបុរសនៅឆ្នាំ 2026 និងការប្រកួតបាល់ទាត់ពិភពលោកនារីនៅឆ្នាំបន្ទាប់។ ក្រុមហ៊ុនមានកិច្ចព្រមព្រៀងឧបត្ថម្ភរួចហើយនៅ
ក្នុង Formula 1 និងជាដៃគូរបស់ក្រុមប្រឹក្សាកីឡាគ្រីឃីតអន្តរជាតិ។ ភាពជាដៃគូមានន័យថាអារ៉ាប៊ីសាអ៊ូឌីតនឹងបន្តបង្កើនឥទ្ធិពលរបស់ខ្លួនលើកីឡាទូទាំងពិភពលោក។
អារ៉ាប៊ីសាអូឌីតត្រូវបានចោទប្រកាន់ដោយអ្នករិះគន់ពីការវិនិយោគលើវិស័យកីឡា និងប្រើប្រាស់ព្រឹត្តិការណ៍ដែលមានកេរ្តិ៍ឈ្មោះ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ខ្លួន បន្ទាប់ពីត្រូវបានគេរិះគន់ចំពោះការរំលោភសិទ្ធិមនុស្ស ឃាតកម្មឆ្នាំ 2018 លើអ្នកកាសែត Jamal Khashoggi ការរំលោភសិទ្ធិស្ត្រី ឧក្រិដ្ឋកម្មនៃការស្រឡាញ់ភេទដូចគ្នា ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងសង្រ្គាមនៅក្នុងប្រទេសយេម៉ែន។
តាមរបាយការណ៍នៅខែវិច្ឆិកាឆ្នាំ 2023 រកឃើញថា អារ៉ាប៊ីសាអ៊ូឌីតបានចំណាយលុយក្នុងការសហការជាដៃគូឧបត្ថម្ភចំនួន 312 លើប្រភេទកីឡាសរុប 21 ជុំវិញពិភពលោក៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com