អតីតខ្សែប្រយុទ្ធ Tottenham Hotspur, Robbie Keane ត្រូវបានតែងតាំងជាអ្នកចាត់ការនៃក្លិបបាល់ទាត់ហុងគ្រី Ferencvaros។ Robbie Keane ដែលកាន់កំណត់ត្រាបង្ហាញខ្លួន និងស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិសាធារណរដ្ឋអៀកឡង់នោះ បានចាកចេញពីក្លិបអ៊ីស្រាអែល Maccabi Tel Aviv
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កាលពីខែមិថុនាឆ្នាំមុនក្រោយដឹកនាំបានមួយឆ្នាំ។
អតីតខ្សែប្រយុទ្ធ Spurs និង Liverpool រូបនេះ បានដឹកនាំ Maccabi Tel Aviv ឈ្នះជើងឯកលីគកំពូលអ៊ីស្រាអែល និង League Cup ក៏ដូចជាឈានដល់វគ្គ 16 ក្រុមចុងក្រោយ Europa Conference League។
Robbie Keane បានចាប់ផ្តើមអាជីពជាអ្នកចាត់ការ/គ្រូបង្វឹកនៅឆ្នាំ 2018 នៅពេលដឹកនាផងជាកីឡាករនៅក្លិបបាល់ទាត់ឥណ្ឌា ATK។ ក្រោយមកក៏បានចំណាយពេលជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអៀកឡង់ Middlesbrough និង Leeds។
បុរសវ័យ 44 ឆ្នាំរូបនេះ បានមកជំនួសតំណែងបុរសសញ្ជាតិហូឡង់ Pascal Jensen ដែលចាកចេញទៅដឹកនាំ New York City FC សប្តាហ៍មុន។ Ferencvaros បច្ចុប្បន្នកំពុងឈរលេខ 2 នៅលីគកំពូលហុងគ្រី និងលេខ 16 នៅ Europa League៕