ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Marcus Rashford ត្រូវបានគេដឹងថាបានបដិសេធសំណើ ធំបីពីអារ៉ាប៊ីសាអ៊ូឌីត ក្នុងនោះមានសំណើខ្ពស់បំផុតតម្លៃពលកម្ម 35 លានផោនក្នុងមួយឆ្នាំ។
ក្លិបនៅ Old Trafford កំពុងតែពិចារណាក្នុងការបើកផ្លូវឱ្យកីឡាករវ័យ 27 ឆ្នាំរូបនេះចាកចេញក្នុងខែមករានេះ បន្ទាប់ពី
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ធ្លាក់ក្រៅជម្រើសរបស់អ្នកចាត់ការ Ruben Amorim។យ៉ាងណាក្តីទឹកប្រាក់សន្ធឹកសន្ធាប់មិនអាចទិញទឹកចិត្តរបស់គេបានឡើយ ខណៈដែលខ្សែប្រយុទ្ធដែលចេញពីថ្នាលយុវជនរបស់ក្លិបរូបនេះ ចង់ផ្លាស់ទៅក្លិប និងលីគដែលមានការប្រកួតប្រជែងខ្ពស់ដើម្បីបានតំណែងនៅក្រុមជម្រើសជាតិអង់គ្លេសមកវិញ។
Marcus Rashford បានស្ថិតនៅក្រៅជម្រើសរបស់លោក Amorim បួនប្រកួតហើយ និងចុងក្រោយបំផុតជាកីឡាករបម្រុងមិនត្រូវបានប្តូរចូលនៅពេល Manchester United ចាញ់ Newcastle 2-0។
Marcus Rashford បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសសរុប 60 ប្រកួត តែប្រកួតចុងក្រោយបំផុតតាំងពីខែមីនាពេលលេងមិត្តភាពទល់នឹងប្រេស៊ីល និងបានបាត់បង់កៅអីនៅ Euro 2024។
ទោះបីជាស្ថិតនៅក្រៅជម្រើស និងធ្លាប់និយាយថាត្រៀមខ្លួនក្នុងការប្រកួតប្រជែងថ្មី Marcus Rashford នៅតែមានទំនោក្នុងការរួមរស់ជាមួយ Manchester United ស្របពេលដែលកិច្ចសន្យារបស់គេមានសុពលភាពដល់ឆ្នាំ 2028 ឯណោះ៕