អតីតកីឡាករវាយកូនបាល់លេខមួយពិភពលោក Rafael Nadal ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះក្រុមវាយកូនបាល់អេស្ប៉ាញ 8 នាក់ សម្រាប់ការប្រកួត Davis Cup នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំកាលពីថ្ងៃចន្ទ។
កីឡាករវ័យ 38 ឆ្នាំរូបនេះនឹងរួមក្រុមជាមួយកីឡាករលំដាប់លេខបីបច្ចុប្បន្ន Carlos Alcaraz,
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Roberto Bautista Agut, Pablo Carreno Busta និង Marcel Granollers។
Rafael Nadal នៅទំនេរមិនមានការប្រកួតណាមួយឡើយ តាំងពីព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងប៉ារីស ដែលជើងឯក Grand Slam 22 លើករូបនេះចាញ់កីឡាករស៊ែប Novak Djokovic និងចាញ់វិញ្ញាសាវាយគូជាមួយ Carlos Alcaraz ត្រឹមវគ្គ 8 ក្រុមចុងក្រោយ។
Nadal ក៏បានដកខ្លួនពីការប្រកួត Grand Slam, US Open កាលពីខែសីហា ក៏ដូចជា Laver Cup សប្តាហ៍ចុងសប្តាហ៍កន្លងទៅផងដែរដោយសារបញ្ហារបួស។
អេស្ប៉ាញជាក្រុមជើងឯក Davis Cup នេះ 6 សម័យ តែខកខានឈ្នះជើងឯកតាំងពីឈ្នះចុងក្រោយបំផុតនៅឆ្នាំ 2019។ សម្រាប់ Davis Cup ឆ្នាំនេះ អេស្ប៉ាញនឹងត្រូវជួបជាមួយហូឡង់នៅវគ្គ 8 ក្រុមចុងក្រោយថ្ងៃទី 19 ខែវិច្ឆិកាខាងមុខ៕