លោក ចាន់ ពេញ គ្រូបង្វឹកក្រុមបាល់ទាត់នារី នៃក្លិបព្រះខ័នរាជស្វាយរៀង ហាក់មិនសូវសប្បាយចិត្ត ក្រោយក្រុមខ្លួនរកបានត្រឹម 2ពិន្ទុពីការប្រកួត 2ប្រកួតចុងក្រោយ នៃជើងឯកលីគនារីកម្ពុជា ឆ្នាំ2024/25 បន្ទាប់ពីបន្ដប្រកួតស្មើក្រុមភ្ញៀវវិសាខា 0-0 នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីចុងសប្ដាហ៍កន្លងទៅ ។ គ្រូបង្វឹកដដែលបន្ដថា ការប្រកួត
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
សប្ដាហ៍ទី4 នៃលីគនារីនេះ កូនក្រុមខ្លួនធ្វើមិនបានល្អទេ ដោយសារមានកីឡាការិនីជាច្រើន មានបញ្ហារបួស ដែលបង្ខំឲ្យលោកប្រើប្រាស់កីឡាការិនីក្មេងៗ និងមិនទាន់យល់ចិត្ត ។ តែលោកសង្ឃឹមថា ការប្រកួតបន្ទាប់ ក្រុមនឹងធ្វើបានកាន់តែប្រសើរ ដើម្បីសម្រេចគោលដៅ TOP-4 ទាំងជើងទី1 និងជើងទី2 មុនឈានទៅវគ្គខ្វែង ។ បែបនេះក្ដីលោកក៏រីករាយ ចំពោះកូនក្រុម ដែលអាចការពារសំណាញ់ទី ក្នុងការប្រកួតជាមួយក្រុមកំពូលតារាង ដែលតែងរកគ្រាប់បាល់បានច្រើនៗនេះផងដែរ ពោលគឺបានបញ្ឈប់ការការស៊ុតបញ្ចូលទីរបស់វិសាខា ទោះបីឱកាសស៊ុតបាល់ពិន័យ 11ម៉ែត្រក៏ដោយ ។ គួរដឹងថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី4 នៃលីគនារី ឆ្នាំ2024/25 ក្រុមកីឡាការិនីព្រះខ័នរាជស្វាយរៀង បានបន្ដឈរលេខ4 និងមាន 8ពិន្ទុ ក្រោយឆ្លងកាត់ 4ប្រកួតឈ្នះ 2 និងស្មើ 2 គ្រាដែលភ្នំពេញក្រោន បានហក់ឡើងឈរកំពូលតារាង មាន 10ពិន្ទុ ក្រោយយកឈ្នះសមាគមបាល់ទាត់ខេត្តកំពង់ធំ 19-0 ស្មើក្រុមវិសាខា ដែលធ្លាក់មកឈរលេខ2 និងក្រុមសៀមរាបអេហ្វស៊ី មាន 10ពិន្ទុស្មើគ្នា ។ ចំណែកក្រុមណាហ្គាវើលដ៏ បានឡើងមកឈរលេខ5 មាន 7ពិន្ទុ ក្រោយយកឈ្នះក្រុមមីស្ទើរលេង 12-0 ខណៈកំពង់ឆ្នាំង រកបាន 3ពិន្ទុដំបូង ក្រោយយកឈ្នះក្រុមសលត៍ ខេត្តបាត់ដំបង 6-4 ៕