កីឡាករដែលប្រកបអាជីពក្នុងលីគកំពូលកម្ពុជា BounphachanBounkongជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិឡាវ វាយបកតាមស្មើថៃ 1ទល់1 ក្នុងការប្រកួតមិត្តភាពអន្តរជាតិយប់ថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2024 នៅពហុកីឡដ្ឋានThammasat ។
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ជំនួបនេះក្រោយគ្មានគ្រាប់បាល់នៅវគ្គទី1 នាទីទី60 កីឡាករ Seksan Ratreeជាអ្នករកគ្រាប់បាល់នាំមុខឱ្យថៃ តែ9នាទីបន្ទាប់កីឡាករក្លឹបព្រះខ័នរាជស្វាយរៀង Bounphachan ស៊ុតគ្រាប់បាល់តាមស្មើឱ្យឡាវ។
នាទីនៅសេសសល់គ្មានគ្រាប់បាល់បន្ថែមទេ ធ្វេីឱ្យចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា 1-1 ។
នេះជាការត្រៀមខ្លួនរបស់ថៃ និងឡាវសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់អាស៊ាន2024 ដែលត្រូវដំណើរការប្រកួតពីថ្ងៃទី8 ខែធ្នូ ឆ្នាំ2024 ដល់ថ្ងៃទី5 ខែមករា ឆ្នាំ2025។
ឡាវស្ដិតនៅពូលB ជាមួយវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងសហភាពមីយ៉ាន់ម៉ា ហើយឡាវបើកយុទ្ធនាការដោយជួបវៀតណាមថ្ងៃទី9 ខែធ្នូ ឆ្នាំ2024។ ចំណែកថៃ ស្ថិតនៅពូលA ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា និងទីម័រខាងកើត៕