ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានកក់កៅអីវគ្គ 8ក្រុមចុងក្រោយ(1/4) នៃជើងឯកក្លិបបាល់ទាត់លំដាប់ទី3 ទ្វីបអាស៊ី AFC Challenge League ឆ្នាំ2024/25 ដោយស្វ័យប្រវត្តិហើយ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ SP Falcons របស់ម៉ុងហ្គោលី ដោយលទ្ធផល 2-1 ក្នុងការប្រកួតជម្រុះពូលE ប្រចាំតំបន់អាស៊ីខាងកើត នៅកីឡដ្ឋាន
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
MFF Stadium Ulaanbaatar កាលពីថ្ងៃទី30 ខែតុលា ឆ្នាំ2024 ។ ជំនួបដ៏ស្វិតស្វាញក្រោមសីតុណ្ហភាព 8°C នេះ ក្រុមជើងឯកលីគកំពូលកម្ពុជា បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន តាមរយៈការទាត់បាល់ពិន័យ 11ម៉ែត្រពីខ្សែប្រយុទ្ធ Pablo នៅនាទី25 បន្ទាប់ពីបាល់ប៉ះដៃខ្សែការពារ SP Falcons ក្នុងប្រអប់ទីខ្លួន រួមជាមួយឱកាសរកគ្រាប់បន្ថែមទៀត នៅចុងម៉ោង តែធ្វើមិនបានសម្រេច ។
បន្ទាប់មកក្រុមទាំងពីរ បានសម្រុកគ្នាកាន់តែខ្លាំង នៅវគ្គទី2 ហើយក្រុម SP Falcons ក៏មានឱកាសតាមស្មើ ដោយការស៊ុតបញ្ចប់ទីរបស់កីឡាករ Musatkin នៅនាទី67 ។ ប្រមាណ 10នាទីក្រោយមក ដោយខ្សែការពារក្រុមម្ចាស់ផ្ទះ បានបង្កកំហុសលើ Cristian Dos Santos ក្នុងតំបន់ប្រអប់ទី អាជ្ញាកណ្ដាល ក៏សម្រេចផ្ដល់បាល់ពិន័យ 11ម៉ែត្រជាថ្មី ឲ្យព្រះខ័នរាជស្វាយរៀង ដោយខ្សែប្រយុទ្ធប្រេស៊ីល Cristian ជាអ្នកស៊ុតបញ្ចប់ទីបានសម្រេចនៅនាទី80 ហើយក៏ជាគ្រាប់ជួយឲ្យក្រុមតំណាងកម្ពុជា ឈ្នះក្រុមម្ចាស់ផ្ទះ2-1 តែម្ដង ។
តាមរយៈជ័យជម្នះក្នុងការប្រកួតដំបូង នៃវគ្គចែកពូលនេះដែរ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បានទទួលកៅអីវគ្គ 8ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ អមជាមួយថវិកាចំនួន 8ម៉ឺនដុល្លារបន្ថែម ទោះបីពួកគេនៅសល់ 1ប្រកួតទៀតក៏ដោយ។
សម្រាប់ជំនួបបញ្ចប់ពូល ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមរួមតំបន់ Madura United របស់ឥណ្ឌូនេស៊ី នាថ្ងៃទី2 ខែវិច្ឆិកាខាងមុខ ហើយការប្រកួតនេះ ក៏ជាជំនួបកំណត់ជោគវាសនាក្រុមមួយ ដែលត្រូវឡើងទៅជុំបន្ទាប់ជាមួយព្រះខ័នរាជស្វាយរៀងផងដែរ ដ្បិតក្រុម SP Falcons ត្រូវចាំអ៊ុតលទ្ធផលការប្រកួតរវាងក្រុមទាំងពីរ បន្ទាប់ពីក្រុមម៉ុងហ្គោលី បានអស់ការប្រកួតទៅហើយ ដោយរកបាន 1ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតបើកឆាកស្មើ Madura United ០-០ កាលពីថ្មីៗ៕