ខ្សែការពារក្លិបព្រះខ័នរាជស្វាយរៀង ធារី ចន្ថាប៊ីន បានអះអាងថា ក្រុមរបស់ខ្លួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ ក្នុងវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Champion-Shopee Cup ឆ្នាំ2024/25 ។
ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
មុនការប្រកួតវគ្គជម្រុះជើងទី2 ជាមួយក្រុម Young Elephants FC របស់ឡាវ កាលពីថ្ងៃអង្គារម្សិលមិញ ស្របពេលក្រុមទាំងពីរ នឹងត្រូវជួបគ្នាកាត់សេចក្ដី នាវេលាម៉ោង 7យប់ថ្ងៃទី24 ខែកក្កដា ឆ្នាំ2024 នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ បន្ទាប់ពីជើងទី1 ព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះនាទីក្រុងវៀងចន្ទន៍ 3-2 កាលពីសប្ដាហ៍មុន ។
ធារី ចន្ថាប៊ីន ទទួលស្គាល់ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គចែកពូល ពោលគឺពូលA នៃជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់នេះ នឹងត្រូវប្រឈរមុខជាមួយក្រុមខ្លាំងៗ ដូចជា BG Pathum United របស់ថៃ និងក្រុម Terengganu FC របស់ម៉ាឡេស៊ី និង 3ក្រុមផ្សេងទៀត ។ យ៉ាងណានេះគឺជាបំណងប្រាថ្នារបស់ក្រុម ដើម្បីបង្ហាញពីការប្រកួតប្រជែង រវាងក្រុមបាល់ទាត់កម្ពុជា និងក្រុមក្នុងតំបន់ ស្របពេលក្រុមការងារគ្រូ ក៏បានត្រៀមកីឡាករួចរាល់ ដើម្បីការប្រកួត ទាំងក្នុង និងក្រៅប្រទេសនេះផងដែរ ។
យ៉ាងណាមិញមុនឈានដល់វគ្គចែកពូល ក្រុមព្រះខ័នរាជស្វាយរៀង នៅសល់ការប្រកួត 90នាទីទៀត ជាមួយក្រុម Young Elephants FC នៅរាត្រីថ្ងៃពុធនេះ ដោយក្រុមជើងឯកលីគកំពូលកម្ពុជា ត្រូវការត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គចែកពូលពានរង្វាន់ ASEAN Club Champion-Shopee Cup ឆ្នាំ2024/25 ពូលA ដែលមានបេក្ខភាព 4ក្រុមកំពុងឈរចាំ គឺមានក្រុម BG Pathum United របស់ ថៃ, ក្រុម Teragganu FC របស់ម៉ាឡេស៊ី, ក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី និងក្រុមវៀតណាម Dong A Thanh Hoa ។
ចំណែក 1ក្រុមទៀត នឹងត្រូវប្រកួតជម្រុះជើងទី2 នៅថ្ងៃទី24 ខែកក្កដានេះដូចគ្នា រវាងក្រុម Kasuka របស់ប្រ៊ុយណេ និងក្រុម Shan United របស់មីយ៉ាន់ម៉ា បន្ទាប់ពីប្រកួតជើងទី1 ស្មើគ្នា 1-1 ។ ដូច្នេះការប្រកួតថ្ងៃនេះ ប្រសិនបើក្រុមណាឈ្នះ ក៏នឹងត្រូវឡើងទៅបង្គ្រប់កៅអីពូលA ផងដែរ ៕