លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានអះអាងថា ក្រុមបានរៀបចំយ៉ាងល្អ ត្រៀមជួបក្រុមខ្លាំងឥណ្ឌូនេស៊ី PSM Makasar FC ក្នុងពូលA នៃជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ2024/25 នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ នារាត្រីថ្ងៃទី08 ខែមករា ឆ្នាំ2025 ស្អែក ស្របពេលលោក Bernardo Tavares
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
គ្រូបង្វឹកក្រុមភ្ញៀវបានទទួលស្គាល់ព្រះខ័នរាជស្វាយរៀង ពិតជាកំពុងធ្វើបានល្អ ទាំងក្នុងលីគ និងពានប្រចាំតំបន់នេះ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនៅថ្ងៃទី07 ខែមករា លោក Pep បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការត្រៀមជួបក្រុម PSM Makasar FC បន្ទាប់ពីការរៀបចំក្រុមបានយ៉ាងល្អ តាមរយៈការប្រកួតចុងក្រោយក្នុងលីគ ជាមួយក្រុមណាហ្គាវើលដ៏ កាលពីថ្មីៗ ទោះបីកូនក្រុមរបស់ខ្លួនយ៉ាងហោច 6 ទៅ 7នាក់ បានរងរបួសក៏ដោយ ។ លោកបានចាត់ទុកនេះគឺជាឱកាសមួយសម្រាប់កូនក្រុមមិនសូវបានលេងពានអន្ដរជាតិបង្ហាញខ្លួន ហើយលោកក៏សង្ឃឹមថា ពួកគេនឹងធ្វើបានល្អ ដើម្បីទទួលបាន 3ពិន្ទុ និងរក្សាឱកាសឡើងទៅជុំបន្ទាប់ផងដែរ ។
ដោយឡែកគ្រូបង្វឹកក្រុម Makasar លោក Bernardo Tavares និងប្រធានក្រុម Akbar Tanjung បានលើកឡើងស្រដៀងគ្នា ដោយចាត់ទុកស្វាយរៀង គឺជាក្រុមខ្លាំង ហើយកំពុងធ្វើបានល្អជាងក្រុមខ្លួន បើប្រៀបធៀបស្ថានភាពក្រុមទាំងពីរ នាពេលបច្ចុប្បន្ន ។
គួរដឹងថា នេះគឺជាការប្រកួតទី3 ក្នុងពូលA នៃព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ2024/25 និងជាការប្រកួតដំបូងក្នុងទឹកដី សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីបើកឆាក 2ប្រកួតក្រៅដី ឈ្នះក្រុមម្ចាស់ផ្ទះ Terengganu FC 3-2 មុនភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ BG Pathun United របស់ថៃ 1-2 ។
បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ឈរលេខ4 និងមាន 4ពិន្ទុ តាមពីក្រោយក្រុម PSM Makasar, BG Pathum United និងក្រុម Dong A Thanh Hoa របស់វៀតណាម ដែលរកបាន 4ពិន្ទុស្មើគ្នា ។ បន្ទាប់ពីជួប Makasar ក្រុមលោក Pep នៅសល់ 2ប្រកួតទៀត ដោយត្រូវជួបក្រុម Dong A Thanh Hoa នាថ្ងៃទី22 ខែមករា និងជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2025 ខាងមុខ ៕