អាណាព្យាបាលរបស់យុវជនជំនាន់ថ្មី នៃក្លិបព្រះខ័នរាជស្វាយរៀង បានសម្ដែងនូវសេចក្ដីរីករាយ និងពោរពេញដោយក្ដីសង្ឃឹម បន្ទាប់ពីកូនៗរបស់ខ្លួន បានក្លាយជាយុវជនថ្នាលផ្លូវការរបស់ក្លិបជើងឯកលីគកំពូលកម្ពុជានេះ ដោយរំពឹងពួកគេនឹងទទួលបាននូវអនាគតដ៏ល្អប្រសើរ ទាំងអាជីពកីឡាករ និងសិក្សាជាដើម ។ ការបង្ហាញសុទិដ្ឋិនិយមនេះ
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បន្ទាប់ពីឪពុកម្ដាយរបស់កីឡាករយុវជនអាយុក្រោម 13ឆ្នាំ ចំនួន 24នាក់ មកពីបណ្ដារាជធានី-ខេត្តនានា ត្រូវបានអញ្ជើញចុះកិច្ចសន្យាកូនៗរបស់ខ្លួន ក្លាយជាយុវជនថ្នាលផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្មីៗ ក្រោយឆ្លងកាត់ការធ្វើតេស្ដអស់រយៈពេល 5ខែ និងខេត្តជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ។
ក្នុងនាមឪពុកម្ដាយ ដ្បិតពេលខ្លី មិនចង់ឲ្យកូនឃ្លៀតឆ្ងាយពីខ្លួន និងខ្លះខ្លាយកូននឿយហត់ តែបន្ទាប់ពីបានមើលឃើញពីហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិប បានធ្វើឲ្យអាណាព្យាបាលទាំងអស់ សប្បាយរីករាយ ក្នុងការបញ្ជូនកូនខ្លួនមកហ្វឹកហាត់ជំនាញជាមួយព្រះខ័នរាជស្វាយរៀង ដើម្បីបំពេញក្ដីស្រម៉ៃកូនផង ហើយក៏សង្ឃឹមថា ពួកគេនឹងទទួលបានជោគជ័យ ទាំងក្នុងអាជីព និងការសិក្សាផងដែរ ។
ជាមួយគ្នាលោក សៀវ ជា គ្រូបង្វឹកក្រុមយុវជន U13 នៃក្លិបព្រះខ័នរាជស្វាយរៀង បានលើកឡើងថា នេះគឺជាចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្លិប ហើយក៏ជាការទន្ទឹងរង់ចាំជាយូរផងដែរ ដើម្បីរួមចំណែកអភិវឌ្ឍ និងកសាងនូវធនធានកីឡាករក្នុងវិស័យបាល់ទាត់កម្ពុជា ។ លោកថា ក្រៅពីផ្ដល់នូវអាជីពបាល់ទាត់ស្របតាមស្ដង់ដារ ក្លិបនឹងរាប់រងគ្រប់បែបយ៉ាង ទាំងការស្នាក់នៅ ហូបចុក ក៏ដូចជាការសិក្សាជាដើម ពិសេសគឺការបង្រៀនពួកគេឲ្យក្លាយជាធនធានដ៏សំខាន់ក្នុងសង្គមតែម្ដង ។
គួរដឹងថា មុនចុះកិច្ចសន្យានាំយកកីឡាករយុវជន 24នាក់ ចូលជំរំបណ្ដុះបណ្ដាល និងហ្វឹកហាត់ ក្លិបព្រះខ័នរាជស្វាយរៀង បានបើកយុទ្ធនាការធ្វើតេស្ដយុវជន U13 ជិតកន្លះឆ្នាំមកហើយ ហើយជាលទ្ធផលយុវជន ដែលបានជាប់ការធ្វើតេស្ដចុងក្រោយ គឺមានកីឡាករមកពីខេត្តស្វាយរៀង 5នាក់, ឧត្តរមានជ័យ 4នាក់, ភ្នំពេញ 2នាក់, កំពង់ស្ពឺ 2នាក់ និងខេត្តបន្ទាយមានជ័យ 2នាក់ ខណៈ 9នាក់ទៀត គឺជាយុវជនមកពីខេត្តព្រៃវែង, កំពង់ឆ្នាំង, បាត់ដំបង, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនៈគិរី ៕