ក្រុមបាល់ទាត់ Nottingham Forest បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនរដូវកាលនេះ ក្រោយរកបានជ័យជំនះ 3-0 នៅទឹកដី Wolverhampton ដែលជាជ័យជំនះទី 12 រដូវកាលនេះ និងបានតាំងខ្លួនជាក្រុមប្រជែងជើងឯក Premier League រដូវកាលនេះ។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Morgan Gibbs-White ដែលចាកចេញពី Wolves នៅឆ្នាំ 2022 ទទួលបានការស្រែកហ៊ោបញ្ឈឺពីអ្នកគាំទ្រម្ចាស់ផ្ទះ មុនពេលស៊ុតបញ្ចូលទីនាំមុខឱ្យ Nottingham Forest ធ្វើឱ្យអ្នកគាំទ្រ Wolves ស្ងាត់មាត់។
Chris Woods ក៏រកបានគ្រាប់ទី 12 របស់ខ្លួនរដូវកាលនេះ មុនពេលដែល Taiwo Awoniyi បន្ថែមគ្រាប់ចុងក្រោយចុងម៉ោងឱ្យ Nottingham Forest យកឈ្នះនៅទឹកដី Wolves 3-0។
គិតត្រឹមសប្តាហ៍ទី 20 នេះ Nottingham Forest ឈ្នះសរុប 12 ប្រកួត ពោលគឺច្រើនជាងជ័យជំនះពេញមួយរដូវកាលមុន។
ក្រុមរបស់លោក Nuno Espirito Santo នៅពេលនេះកំពុងឈរលេខ 3 មាន 40 ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Arsenal តាមពីក្រោយ Liverpool 6 ពិន្ទុ និងដាច់ក្រុមលេខបួន Chelsea 4 ពិន្ទុ។
ប្រកួតបន្ទាប់ Forest នឹងត្រូវទទួលក្រុមកំពូលតារាងហង្សក្រហម Liverpool នៅថ្ងៃទី 14 មករានេះ៕