ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករដើមកំណើតប្រេស៊ីលនៅពេលនេះមានគ្រាប់បាល់បញ្ចូលទីសរុប 7 គ្រាប់ បីគ្រាប់ច្រើនជាងមិត្តរួមជាតិ Nguyen Tien Linh កីឡាករថៃ Suphanat Mueanta និងកីឡាករសិង្ហបុរី Shawal Anuar។
ក្នុងចំណោម 7 គ្រាប់របស់ Son រួមមានរកបានទល់នឹងមីយ៉ាន់ម៉ាពីរគ្រាប់ សឹង្ហបុរីទាំងពីរជើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 3 គ្រាប់ និងពីរគ្រាប់ទល់នឹងថៃយប់មិញ។
Nguyen Xuan Son ក៏បានក្លាយជាកីឡាករវៀតណាមដំបូងដែលស៊ុតបញ្ចូលទីច្រើនជាង 6 គ្រាប់ក្នុងមួយព្រឹត្តិការណ៍ បាល់ទាត់ជើងឯកអាស៊ានផងដែរ និងជាកីឡាករវៀតណាមដំបូងគេដែរដែលស៊ុតបញ្ចូលទី 4 ប្រកួតជាប់គ្នា។
Chalermsak Aukkee ជាអ្នករកបានមួយគ្រាប់វិញឱ្យថៃនៅចុងម៉ោងដើម្បីរក្សាក្តីសង្ឃឹមវាយបកវិញនៅជើងទីពីរត្រលប់ទៅកីឡដ្ឋាន Rajamangala ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
សូមបញ្ជាក់ថា ស្ថិតិអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន កំពុងកាន់កាប់ដោយអតីតខ្សែប្រយុទ្ធសិង្ហបុរី Noh Alam Shah ដែលរកបានសរុប 10 គ្រាប់កាលពីឆ្នាំ 2007 ដែលក្នុងនោះមាន 7 គ្រាប់ម្នាក់ពេលយកឈ្នះឡាវ 11-0៕